ព័ត៌មានជាតិ
រយៈពេល៤ថ្ងៃមានមានសហជីព និងកម្មកររោងចក្រជិត៣ម៉ឺននាក់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
ភ្នំពេញ ៖ រយៈពេល៤ថ្ងៃនេះក្រុមការងារអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កម្មករ និយោជិត បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ដល់កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈបានចំនួន២៧៨៤៥នាក់ ក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន២៨៩៣៣នាក់ ក្នុងនោះមានជនបរទេសចំនួន១៦០៦នាក់។
តាមរបាយការណ៍របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កម្មករ និយោជិតដែលទើបចេញផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា ក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងជិត៣ម៉ឺននាក់នោះ ក្នុងនោះមានអ្នកដែលបានចាក់វ៉ាក់សាំងចំនួន២៧៨៤៥នាក់ក្នុងនោះជនបរទេសចំនួន១៥៨៦នាក់ និង អ្នកដែលគ្រូពេទ្យមិនអាចចាក់បានចំនួន១០៨៨នាក់ ជនបរទេសចំនួន២០នាក់។

ក្នុងចំណោមអ្នកចាក់ចំនួនអ្នកស្ម័គ្រចិត្តជិត៣ម៉ឺននាក់នោះចាក់នៅថ្ងៃទី៧មេសាមានចំនួន៣៨៤៩ នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់ចំនួន ៣៩៤២ ដែលមានជនបរទេសចំនួន ៧០ នាក់ផងដែរអ្នកដែលគ្រូពេទ្យមិនអាចចាក់បានចំនួន៩៣នាក់។
ចំណែកនៅថ្ងៃទី៨មេសានេះមានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងចំនួន៥១៧៧នាក់ក្នុងនោះមានជនបរទេសចំនួន២៧៨នាក់។អ្នកចាក់បានចំនួន៥០២៩នាក់និងអ្នកមិនអាចចាក់បានចំនួន១៤៨នាក់។
ថ្ងៃទី៩មេសាចាក់បានចំនួន៨៩៨៤នាក់ក្នុងនោះជនបរទេសចំនួន៥៣៥នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់សរុបចំនួន៩៣៩៩នាក់ ជនបរទេសចំនួន៥៥៥នាក់និងគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន៤១៥នាក់ជនបរទេសចំនួន២០នាក់។
ថ្ងៃទី១០មេសានេះ មានអ្នកចាក់បានចំនួន៩៩៨៣នាក់ ក្នុងនោះជនបរទេសចំនួន៧០៣នាក់ក្នុងចំណោមអ្នកចាក់សរុបចំនួន១០៤១៥នាក់និងគ្រូពេទ្យមិនអាចចាក់បានចំនួន៤៣២នាក់។

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកម្មករបានឲ្យដឹង ថាការចាក់វ៉ាក់សាំងទៅលើកម្មករនិងយោជិតនេះនឹងគ្របដណ្តប់កម្មករប្រមាណ៧ម៉ឺននាក់ក្នុងនោះនៅតំបន់សេដ្ឋកិច្ចភ្នំពេញមានប្រមាណ៣ម៉ឺននាក់ តំបន់វឌ្ឍនៈ១ ប្រមាណ១ម៉ឺននាក់និងតាមរោងចក្រផ្សេងៗទៀតនៅខណ្ឌឬស្សីកែវនិងខណ្ឌកំបូល ខណៈបច្ចុប្បន្នក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺសដូសសម្រាប់ចាក់ជូនកម្មករ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


