Connect with us

ព័ត៌មានជាតិ

ក្រុង /ស្រុកទាំង ០៧ ក្នុងខេត្តក្រចេះ រងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់

បានផុស

នៅ

ស្រុកក្រុងទាំង៧ ក្នុងខេត្តក្រចេះ បានរងផលប៉ះពាល់និងខូចខាត ដោយជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ​។ នេះយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្តីអំពីស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ។

ជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានបង្កផលប៉ះពាល់ និងខូចខាតក្នុងក្រុង ស្រុក ទាំង ០៧ ក្នុងខេត្ត ស្មើនឹង ៣៩ឃុំ និងភូមិចំនួន ១៨០ភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ សរុបចំនួន  ១២.៥៦១គ្រួសារ និងបានជម្លៀសប្រជាជន ៣០៥គ្រួសារ ប៉ះពាល់ផ្ទះសម្បែង ៤.៩៩៤ ខ្នង, សាលារៀន ៣៣កន្លែង, មណ្ឌលសុខភាព ០២កន្លែង, វិហារសាសនា ១៣កន្លែង និងអាគាររដ្ឋបាល ០៥កន្លែង។

រីឯវិស័យកសិកម្មវិញ បង្កផលប៉ះពាល់ស្រូវសន្ទូង/ពង្រោះ សរុប ៤.៧៤៩ហិកតា ប៉ះពាល់ដំណាំរួមផ្សំ សរុប ៥៣២ហិកតា និងខូចខាតវិស័យហេដ្ឋារចនាសម្ព័ន្ធ៖ លិចផ្លូវបេតុង នៅតាមជនបទ ២.៨៩៤ម៉ែត្រ -លិចផ្លូវគ្រួសក្រហម /ដីសប្រវែង ១៧៤.៣២៥ម៉ែត្រ -លិចស្ពានបេឡេតិ៍ ១១កន្លែង -ប៉ះពាល់អណ្តូងស្នប់ ៧០១កន្លែង, អណ្តុងជីក ០៤កន្លែង, បង្គន់អនាម័យ ១៣៩៣កន្លែង។

យោងតាមប្រភពពីអាជ្ញាធរ​ខេត្ត ក្នុងការជួយអន្តរាគមន៍ និងវិធានការបន្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានរៀបចំកម្លាំងសរុប មធ្យោបាយសរុប ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈទីទួលសុវត្ថិភាព និងគិតគូរដល់ជម្រក ស្បៀង សុខភាពអនាម័យ និងសុវត្ថិភាពរស់នៅ។

ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរ បានយកចិត្តទុកដាក់ ចុះពិនិត្យស្ថានភាព និងត្រៀមកម្លាំង សម្ភារៈ និងមធ្យោបាយចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋក្នុងករណីទឹកនៅបន្តកើនឡើង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម