Connect with us

ព័ត៌មានជាតិ

ប្រធានសភា​ដឹក​នាំ​ប្រតិភូ​ចូលរួម​ប្រជុំថ្នាក់​ដឹក​នាំពិភព​លោកស្តីពី​ស្រី្តដែល​សម្ដេច​ក៏​នឹង​ថ្លែង​សុន្ទរកថាមួយ​ផងដែរ

បានផុស

នៅ

ប្រធានសភាកម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី កំពុងដឹក​នាំ​ប្រតិភូ​កម្ពុជា​ចូលរួមប្រជុំថ្នាក់​ដឹក​នាំពិភព​លោក​ស្ដីពី​ស្ត្រីចាប់​ពី​ថ្ងៃទី​១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២៥​នេះ នៅ​រដ្ឋធានី​ប៉េកាំង​ ប្រទេសចិន។ ក្នុង​កិច្ចប្រជុំ​នោះ​សភាតំណាងប្រជាជនចិនបានរៀបចំជូនសម្តេចរដ្ឋសភាធិបតី​ថ្លែង​សុន្ទរកថា​មួយ​ផងដែរ​។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​តារាង​កម្ម​វិធី​ដែល​អគ្គនាយករង​កិច្ចការបរទេស​នៃ​សភា​តំណាង​ប្រជាជនចិន​លោកស្រី ហ៊ូ វិន បាន​ឱ្យ​ដឹង​ថា​ក្រៅ​ពី​ការ​ឡើង​ថ្លែង​សុន្ទរកថា​ សម្ដេច​ក៏​នឹង​មាន​ជំនួបទ្វេភាគី​ជាមួយ​ប្រធានសភា​តំណាង​ប្រជាជន​ចិន​លោក ចាវ ឡឹធី (Xhao Leji) និងការធ្វើបទសម្ភាសន៌ជាមួយទស្សនាវដ្តីសភាតំណាងប្រជាជនចិនផងដែរ។ 

គណៈ​ប្រតិភូ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ទី​ក្រុង​ប៉េកាំង​ នៅព្រឹក​ថ្ងៃទី​១២​ ខែ​តុលានេះ ដោយ​មាន​ការ​ស្វាគមន៍​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​សភា​ចិនជា​ច្រើន​រូប​ផងដែរ។ ខណៈសម្ដេច​បាន​មាន​ប្រសាសន៍​ទៅ​កាន់​តំណាង​សភា​ចិន​ថា​ នៅពេលណាក៏ដោយ នៅពេលដែលសម្តេចបានមកប្រទេសចិន គឺតែងមានអារម្មណ៍ថា ដូចបានមកលេងផ្ទះបងប្អូន អញ្ចឹងដែរ ព្រោះប្រទេសយើងទាំងពីរមានប្រវត្តិទំនាក់ទំនង និងចំណងមិត្តជាយូរលង់ ហើយទំនាក់ទំនងបានបន្តថែរក្សា និងពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់។  

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកំាង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តីទូទំាងពិភពលោក។

កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ” ក៏ដូចជាការពង្រឹងការគំាទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្ត ការសម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងគោលដៅជាក់លាក់ស្តីពីយេនឌ័រ នៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។

ក្រោយពីអញ្ជើញដល់ទីក្រុងប៉េកំាង នៅរសៀលនេះ សម្តេចរដ្ឋសភាធិបតី និងជួបពិភាក្សាការងារជាមួយ លោកស្រី គ្រីស្ទីន អារ៉ាប់ (Ms. Christine Arab)ប្រធានគណៈប្រតិភូ នៃអង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) អំឡុងពេលចូលរួមកិច្ចប្រជុំមេដឹកនាំពិភពលោក ស្តីពី ស្រ្តី  (Global Leaders’ Meeting on Women) ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម