ព័ត៌មានជាតិ
ប៉ុស្តិ៍នគរបាលសង្កាត់ស្នោរ បន្តចុះចែកអត្តសញ្ញាណប័ណ្ណ និងលេខទំនាក់ទំនង ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋាន
កាលពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ ២០២៥ ប៉ុស្តិ៍នគរបាលសង្កាត់ស្នោរ ក្រោមការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបន្តចុះចែកអត្តសញ្ញាណប័ណ្ណដែលប្រជាពលរដ្ឋគ្រប់អាយុត្រូវថតផ្តល់ជូន អ្នកបន្តសុពលភាព និងលេខទូរស័ព្ទទំនាក់ទំនងជាមួយនគរបាលមូលដ្ឋាន ចែកជូនដល់ខ្នងផ្ទះពលរដ្ឋ។


លោកវរសេនីយ៍ត្រី ឃឿន សុធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោរ បានប្រាប់កម្ពុជាថ្មីថា កាលពីព្រឹកថ្ងៃទី ១២ តុលា លោកបានដឹកនាំក្រុមការងារចុះជួបប្រជាពលរដ្ឋនៅក្នុងបុរី MH01 ភូមិពង្ររ សង្កាត់ស្នោរ ដើម្បីចែកលេខទូរស័ព្ទទំនាក់ទំនងរបស់ប៉ុស្តិ៍នគរបាលស្នោរ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីអាចប្រើប្រាស់ពេលមានករណីបញ្ហាសុវត្ថិភាព ឬតម្រូវការជួយសង្គ្រោះបន្ទាន់។ ការចុះសកម្មភាពនេះ មានគោលបំណងបង្កើនការជិតស្និទ្ធ រវាងនគរបាល និងប្រជាពលរដ្ឋក្នុងតំបន់។


លោកវរសេនីយ៍ត្រី ឃឿន សុធា បន្តថា ដោយឡែក នៅព្រឹកថ្ងៃទី ១៣ តុលា លោកបានចាត់លោកអនុសេនីយ៍ឯក នៅ ចំរើនចន្ត្រា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោរ ចុះបំពេញការងារចែកអត្តសញ្ញាណប័ណ្ណ (អត្តប័ណ្ណជាតិ) ជូនប្រជាពលរដ្ឋនៅភូមិរំដួលជើង និងភូមិស្នោលិច សរុប ១៥ សន្លឹក ផងដែរ។ ការចែកប័ណ្ណនេះ ជាផ្នែកមួយ នៃការងាររដ្ឋបាលសាធារណៈដែលមានគោលបំណងឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិស្របច្បាប់ និងងាយស្រួលក្នុងការធ្វើប្រតិបត្តិការផ្សេងៗ។


ប្រជាពលរដ្ឋមូលដ្ឋាន បានសាទរចំពោះការយកចិត្តទុកដាក់របស់កម្លាំងនគរបាល ដែលមិនត្រឹមតែធានាសន្តិសុខទេ ប៉ុន្តែថែមទាំងបង្ហាញភាពខិតខំក្នុងការចូលរួមជាមួយសហគមន៍ ដើម្បីបង្កើនសុវត្ថិភាព និងប្រជាជនទាំងមូលក្នុងមូលដ្ឋាន។


ពលរដ្ឋបានបន្តថា ការចុះសកម្មភាពបែបនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីបង្កើនទំនាក់ទំនងល្អ និងជំរុញការរួមចំណែកសុវត្ថិភាពសង្គម៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


