Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរ​លើក​មូលហេតុបិទផ្សារ​ចាស់​ទាំង​ព្រឹក ជាប់​​​​អាជីវករ​​កំពុង​លក់ដូរខាងក្នុង​

បានផុស

នៅ

ប្រហែល ២០ នាទីមុននេះ អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​ប្រកាស​ពី​ការ​បិទ​ផ្សារ​ចាស់​ទាំំងស្រុង ដោយ​មិន​អនុញ្ញាតិ​ឲ្យ​អាជីវករ​ និងប្រជាពលរដ្ឋចាក​ចេញ​ទេ ដោយ​​ត្រូវឃាត់រង់ចាំគ្រូពេទ្យមកយកសំណាកសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះនៅបរិវេណផ្សារចាស់ រកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន 4 នាក់មកហើយ ទើបព្រឹកថ្ងៃទី12ខែមេសានេះ អាជ្ញាធរក៏សម្រេចបិទផ្សារចាស់ទាំងស្រុងតែម្ដង មិនអនុញ្ញាតឲ្យអាជីវករឬអ្នកទិញអ្នកលក់ ដែលបានចូលក្នុងផ្សារចាស់ចេញទៅណាឡើយ ដោយរង់ចាំគ្រូពេទ្យយកសំណាក ហើយ​សម្រេចត្រូវ Lockdown យ៉ាង​ណា។

នៅព្រឹកនេះក្រសួង​សុខាភិបាលបាន​ប្រកាស​ករណី​ឆ្លងថ្មី​បន្ថែម​ចំនួន​ ២៧៧ នាក់ទៀត ដែល​ជាអ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍ ២០​កុម្ភៈ។ ភ្នំពេញ​នៅ​តែ​កន្លែង​ផ្ទុះធ្ងន់ធ្ងរ​ជាងគេ​រកឃើញចំនួន ២០៤ នាក់។

គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កម្ពុជា​មាន​អ្នកឆ្លងសរុបចំនួន ៤៥១៥ នាក់ អ្នកជាសះស្បើយ​ចំនួន ២២១២ នាក់ អ្នកកំពុងព្យាបាលចំនួន ២២៦៨ នាក់ និង​អ្នកស្លាប់ចំនួន ៣០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម