ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធ និងបុគ្គលិកសុខាភិបាលទាំងអស់ នូវ ៣ ចំណុចសំខាន់ៗ ដើម្បីបម្រើពលរដ្ឋតាមក្រមសីលធម៌វិជ្ជាជីវៈ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធ និងបុគ្គលិកសុខាភិបាលទាំងអស់ នូវ ៣ ចំណុច សំខាន់ៗ ដើម្បីបម្រើពលរដ្ឋតាមក្រមសីលធម៌វិជ្ជាជីវៈ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ខណៈអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មី នៃមន្ទីរពេទ្យបង្អែកស្វាយជ្រំ ១ខ្នង ៣ជាន់ មាន១៥បន្ទប់ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាជំនួយដ៏ថ្លៃថ្លារបស់សប្បុរសជន នៃមូលនិធិថែទាំសុខភាពមាតា និងទារក និងរ៉ូតារីក្លិបអ៊ុនធើណេសិនណល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឌីខេ លី តាមរយៈលោកឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ។

អគារថ្មី នៃមន្ទីរពេទ្យបង្អែកស្វាយជ្រំនេះ គឺមានទំហំ (ទទឹង ៧ម៉ែត្រ គុណ បណ្តោយ ៣៦ម៉ែត្រ) កម្ពស់៣ជាន់ មាន១៥បន្ទប់ (មានបន្ទប់ទឹក ចំនួន ១៤បន្ទប់) និងឃ្លាំងចំនួន២បន្ទប់ រួមជាមួយសម្ភារៈបរិក្ខារបច្ចេកទេសជាច្រើនទៀត គឺបានចំណាយអស់ថវិកាសរុបចំនួន ៦៥ម៉ឺន៥ពាន់ដុល្លារអាមេរិក ដែលអគារមន្ទីរពេទ្យបង្អែកថ្មីដ៏ទំនើបថ្នាក់ស្រុក (កម្រិត២)នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការផ្តល់សេវាសុខាភិបាលក្នុងស្រុករបស់យើងនេះ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឌីខេលី រួមជាមួយគណៈប្រតិភូ និងសប្បុរសជនកូរ៉េ នៃរ៉ូតារីក្លឹប ដែលបានចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់យើងនាពេលនេះ។ ហើយក៏មិនមែនជាលើកទី១ ដែលគណៈប្រតិភូសប្បុរសជនកូរ៉េ បានចូលរួមកសាងសមិទ្ធផលនៅក្នុងខេត្តរបស់យើងនោះឡើយ ផ្ទុយទៅវិញ ប្រតិភូរ៉ូតារីក្លឹប បានចុះមកខេត្តស្វាយរៀងយើងតាំងពីឆ្នាំ២០១៧, ហើយបានជួបសំណេះសំណាល និងនាំយកនូវអំណោយសប្បុរសជនជូនដល់ប្រជាពលរដ្ឋក្នុងឃុំឈើទាល ស្រុកស្វាយជ្រំយើងនេះចំនួន៥លើក រួចមកហើយ គិតត្រឹមឆ្នាំដដែល, និងជាបន្តបន្ទាប់ រ៉ូតារីក្លឹប បានចូលរួមកសាង៖ មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល, អគារសិក្សា និងសមិទ្ធផលដែលយើងបាននិងកំពុងរួមគ្នាសម្ពោធនាពេលនេះ គឺអគារថ្មី នៃមន្ទីរពេទ្យបង្អែកស្វាយជ្រំយើងនេះ។

សម្តេចបានបន្តថា អំណោយដ៏ថ្លៃថ្លានេះ ពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកអភិវឌ្ឍន៍ក្នុងស្មារតីមនុស្សធម៌ និងសប្បុរសពីមិត្តកូរ៉េ ក្នុងការចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា និយាយជារួម និងនិយាយដោយឡែកក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀងរបស់យើងហើយជាពិសេស មិនត្រឹមតែបានរួមចំណែកបម្រើសេវាសុខភាពក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ប៉ុណ្ណោះទេ ប៉ុន្តែមួយផ្នែកទៀតក៏អាចផ្តល់នូវសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងសង្កាត់មួយចំនួន នៃក្រុងស្វាយរៀងផងដែរ។

សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តបំពេញបេសកកម្មដ៏ឧត្តុង្គឧត្ដម ហើយបានដាក់ចេញ និងដឹកនាំអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តរក្សាគង់វង្សនូវសន្តិភាពដែលមានគុណតម្លៃជាសកល, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការបន្តអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ព្រមជាមួយការកំណត់នូវអាទិភាពគន្លឹះចំនួន៥គឺ៖ “មនុស្ស, ទឹក, ភ្លើង, ផ្លូវ និងបច្ចេកវិទ្យា” មានន័យថា មនុស្សនៅតែជាវិស័យអាទិភាពទី១ដដែល។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធ និងបុគ្គលិកសុខាភិបាលទាំងអស់នូវ ៣ ចំណុច សំខាន់ ដូចខាងក្រោម ៖
*ទី១. បុគ្គលិកពេទ្យទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការផ្តល់សេវាលើការសង្គ្រោះ និងពិនិត្យ-ព្យាបាលជំងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយតម្កល់នូវទឹកចិត្ត អាណិត ស្រលាញ់ អ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យឱ្យបានល្អ។
*ទី២. មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយ ដើម្បីផ្តល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការការពារសុខភាព និងព្យាបាលឱ្យកាន់តែប្រសើរឡើង។
*ទី៣. អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតី នៃអនុក្រឹត្យលេខ ៦១ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៣ ស្ដីពីក្រមសីលធម៌គ្រូពេទ្យ រួមជាមួយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ និងអ្នកមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពរបស់យើង, ការស្តាប់ ពិនិត្យ ឱ្យទូន្មាន ឬព្យាបាលដោយសម្បជញ្ញៈ ដោយស្មើភាពគ្នា និងមិនប្រកាន់និន្នាការ ប្រពៃណី សាសនា និងជាតិសាសន៍នោះឡើយ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


