Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និងទីភ្នាក់ងារសហប្រតិបត្តិការ​អាល្លឺម៉ង់ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងហានិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ

បានផុស

នៅ

វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោង GIZ FABRIC Cambodia នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងហានិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ សម្រាប់អធិការពេទ្យការងារ ដោយមានការចូលរួមពីសិក្ខាកាមមកពីថ្នាក់ក្រសួង និងមន្ទីររាជធានី-ខេត្ត ចំនួន៩ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ដែលមានគោលបំណងលើកកម្ពស់សមត្ថភាព និងបង្កើនចំណេះដឹងដល់អធិការពេទ្យការងារ ក្នុងការគ្រប់គ្រងហានិភ័យការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ សំដៅធានាសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតក្នុងក្របខ័ណ្ឌការលើកកម្ពស់សមត្ថភាពអធិការពេទ្យការងារ ដើម្បីធានាថា អធិការពេទ្យការងារទាំងនៅថ្នាក់កណ្តាល និងថ្នាក់មន្ទីររាជធានី-ខេត្ត ទទួលបានការបណ្ដុះបណ្ដាលគ្រប់គ្រាន់ ពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ ហានិភ័យផ្នែកសុវត្ថិភាព និងសុខភាពការងារ ប្រភេទនៃគ្រោះថ្នាក់នៅរោងចក្រវាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរ ការវាយតម្លៃហានិភ័យ វិធីសាស្ត្រ ក្នុងការកំណត់គ្រោះថ្នាក់ ការរៀបចំឯកសារ និងរបាយការណ៍ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ។

ចំណែកលោក Hasso Anwer នាយកគម្រោង GIZ FABRIC Cambodia បានលើកឡើងដែរថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់សម្រាប់លើកកម្ពស់បរិយាកាសការងារ ប្រកបដោយសុវត្ថិភាព សម្រាប់កម្មករ-និយោជិត និងសហគ្រាស ក្រុមហ៊ុន រោងចក្រ ព្រមទាំងជាការត្រៀមខ្លួនសម្រាប់ការអនុវត្តច្បាប់ ស្តីពី សុវត្ថិភាព និងសុខភាពការងារ ដែលគ្រោងនឹងអនុម័តនាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម