ព័ត៌មានជាតិ
ក្រោយកម្ពុជា-ថៃ បិទព្រំដែនគោក ធ្វើឱ្យការដឹកទំនិញតាមច្រកព្រំដែនកម្ពុជា-ឡាវកើនឡើង
ក្រោយថៃបិទច្រកព្រំដែនគោកជាឯកតោភាគី កាលពីអំឡុងខែមិថុនា ឆ្នាំ ២០២៥ កម្ពុជាបានឆ្លើយតបវិញ តាមរយៈវិធានការបិទការនាំចូលទំនិញ៤ប្រភេទតាមព្រំដែនគោករួមមាន ហាមការនាំចូល ប្រេង ឧស្ម័នឥន្ធនៈ បន្លែ ផ្លែឈើ។ ពីជម្លោះព្រំដែនរហូតឈានដល់ការបិទច្រកព្រំដែននេះ បានធ្វើឱ្យការដោះដូរទំនិញតាមច្រកព្រំដែនកម្ពុជា-ឡាវ ដែលធ្លាប់មានសភាពស្ងប់ស្ងាត់ ទៅជាកន្លែងដោះដូរទំនិញដ៏មមាញឹកក្នុងអំឡុងពេលនេះនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន។

លោក ឡាច ប៊ុនឡុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានថ្លែងប្រាប់កម្ពុជានៅថ្ងៃទី ២៣ ខែតុលានេះថា មុនមានជម្លោះព្រំដែនការដោះដូរទំនិញនេះច្រកនេះមានតិចតួចពុំសូវមានឡានចេញ-ចូលនោះទេ។ ប៉ុន្តែក្នុងបរិបទបិទព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យការដោះដូរទំនិញតាមច្រកនេះមានការកើនឡើងអំឡុងខែកក្កដា និងសីហា ដោយក្នុងមួយថ្ងៃមានឡានដឹកទំនិញចន្លោះពី ១៥ទៅ ២០ ឡានកុងទីន័រ។
ទំនិញទាំងនោះខ្លះជារបស់ឡាវ ថៃ និងគឿងបន្លាស់របស់ក្រុម Honda។ លោកបញ្ជាក់ទៀតថា ចំណែកទំនិញរបស់ថៃដែលឆ្លងកាត់តាមច្រកព្រំដែនគោកជាឥវ៉ាន់ចម្រុះ សុទ្ធតែជាទំនិញដែលរាជរដ្ឋាភិបាលអត់បានឃាត់នោះទេ។ លោកថ្លែងថា៖«យើងអនុវត្តតាមបទបញ្ជាតឹងរឹង មន្រ្តីជំនាញច្រកព្រំដែនពិនិត្យជាប្រចាំរាល់ថ្ងៃ បើមានទំនិញហាមឃាត់ដូចជា បន្លែ ផ្លែឈើ ប្រេង និងឧស្ម័នឥន្ធនៈ អត់អនុញ្ញាតឱ្យនាំចូលនោះទេ»។ បន្ថែមពីនេះ ក៏មានទំនិញពីចិនដែលជាប្រភេទបន្លែ ដឹកតាមច្រកនេះដោយក្នុងមួយខែមាន ៣ទៅ ៤ជើងកុងទីន័រ ក្នុងមួយជើងប្រហែល ១៥ទៅ ២០ តោន។

មន្រ្តីច្រកព្រំដែនដដែលបានអះអាងទៀតថា ៖«ទំនិញទាំងអស់នេះ សុទ្ធតែមានការអនុញ្ញាតត្រឹមត្រូវ ពីអគ្គនាយកដ្ឋានគយ កាលណាទំនិញទាំងនោះដឹកចូលមក អត់មានឯកសារបញ្ជាក់ពីអគ្គនាយកដ្ឋានគយទេ មន្រ្តីជំនាញគយនៅទីនេះ ក៏អត់ហ៊ានចេញបណ្ណនាំចូលមកបានដែរ»។ យ៉ាងណាមិញ ក្នុងអំឡុងខែតុលានេះ ការដោះដូរទំនិញតាមច្រកព្រំដែនត្រពាំងក្រៀលហាក់ថមថយបន្តិចបន្តួច។ ពាក់ព័ន្ធទំហំទឹកប្រាក់នៃការដោះដូរទំនិញវិញ លោកប្រាប់ថាមិនទាន់មានតួរលេខនោះទេ។ ជាមួយគ្នានេះ កម្ពុជាក៏បាននាំចេញដំណាំកសិកម្មផ្លែស្វាយ ព្រមទាំងត្រីរ៉ស់ដែលជាត្រីចិញ្ចឹមតាមច្រកនេះផងដែរ។
គួរជម្រាបថា ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល- ណងណុកខៀន ជាការតភ្ជាប់រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដែលបានជំរុញដល់កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រយៈពេល៧ខែ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា-ថៃ មានទំហំទឹកប្រាក់ ២,៤ ពាន់លានដុល្លារ ធ្លាក់ចុះ ០,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅថៃមានទឹកប្រាក់ជាង ៤៨៨ លានដុល្លារ ធ្លាក់ចុះ ២,១% ចំណែកឯថៃនាំចូលមកវិញ មានទឹកប្រាក់ ១,៩១ ពាន់លានដុល្លារធ្លាក់ចុះ ០,២%៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


