Connect with us

ព័ត៌មានជាតិ

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

បានផុស

នៅ

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​អះ​អាង​ថា ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ពី​ភូមិសាស្ត្រ​ខេត្ត​មួយ​ទៅ​ភូមិសាស្ត្រ​ខេត្ត​មួយ​ជា​បណ្តោះ អាសន្ន ដែល​សម្រេច​ដោយ​រាជ​រដ្ឋា​ភិបាល គឺជា “​វិធានការ​រដ្ឋបាល​” ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

បើ​តាម​លោក គឹម សន្តិភាព ជន​ណា​ដែល​មិន​គោរព “​វិធានការ​រដ្ឋបាល​” ដោយ​ចេតនា នឹង​ត្រូវ​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូតដល់ ៣​ឆ្នាំ ឬ​៥​ឆ្នាំ ប្រសិន​អំពើ​នេះ​បណ្តាល​ឲ្យ​មាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ ឬ​បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ ដោយ​មិន​គិតដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃទៀត អនុលោម​តាម​មាត្រា​១០ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គឹម សន្តិភាព បញ្ជាក់​ថា ចំពោះ​អ្នក​ដែល​ជួយ​សម្រួល​ដោយ ចេតនា​ដល់​ការប៉ុនប៉ង ឬ​ការសម្រេច​អំពើ​មិន​គោរព “​វិធានការ​រដ្ឋបាល​” នេះ ក៏​នឹងត្រូវ​ផ្ដន្ទាទោស​ដូចគ្នា​នឹង​អ្នកប្រព្រឹត្ត​ផង​ដែរ អនុលោម​តាម​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម