Connect with us

ព័ត៌មានជាតិ

​​កសិករ​ ជាងមួយម៉ឺនគ្រួសារ ​នៅ​ខេត្ត​បន្ទាយមានជ័យ ​ទទួល​ពូជស្រូវ​ចម្រុះ ​

បានផុស

នៅ

ប្រជាកសិករ ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ ចំនួន៣ ស្រុក ក្រុង មាន ក្រុង​សិរីសោភ័ណ ស្រុកមង្គល​បូរី និង​ស្រុក​ព្រះនេត្រព្រះ នា​ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​ពូជស្រូវ​ចម្រុះ ពី​លោក ហ៊ុន ម៉ា ណែត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅព្រឹក ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០​២០ នៅ​ផ្សារធំថ្មីបូរីជ័យ២ ភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។

នៅ​ក្នុង​ឱកាស​នោះ លោក ហ៊ុន ម៉ាណែត តំណាង​សម្ដេច​តេជោ ហ៊ុន សែន ​មាន​ប្រសាសន៍ ផ្ដាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ដែល​សម្ដេច​តែង​តែ​គិតគូរ​ពី​សុខទុក្ខ​ប្រជា​ពលរដ្ឋ​រងគ្រោះ ដោយ​សារ​ទឹក​ជំនន់ ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ អត់​អាហារ​ស្លាប់​ដោយ​ពុំ​បាន​ដឹង​ឮ​ពី​អាជ្ញាធរ​នោះ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា បានខិតខំយ៉ាង​ប្ដូរផ្ដាច់ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ស៊ីជម្រៅ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​កសិកម្ម​ឧស្សាហកម្ម ដែល​កំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការ​ជំរុញ​ការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​ជាតិ រក្សា​នៅ​សន្តិសុខ​ស្បៀង​អាហារ​ជូន​ប្រជាជន​កម្ពុជា នឹង កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​សមរភូមិ​សង្គ្រាម ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ រួម​ទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ពី​គ្រោះទឹក​ជំនន់​ផងដែរ ។

លោក ហ៊ុន ម៉ាណែត បាន​សំណូមពរ និង ណែនាំ​ប្រជាកសិករ​ទាំងអស់ សូម​យក​ពូជស្រូវ​ទាំងនេះ ទៅ​បង្ក​បង្កើន​ផល ក្នុង​ការ​ស្តារ ឡើងវិញ ​និង ​ត្រូវ​មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា ក្នុង​ការ​ចែករំលែក​ទឹក​ស្រោច​ស្រព ដំណាំស្រូវ​ ផង​ដែរ ។

លោក អ៊ុំ រាត្រី អភិបាល ខេត្ត​បន្ទាយមានជ័យ បានមាន​ប្រសាសន៍​ថា ផល​ប៉ះពាល់ ដោយ​ទឹក​ជំនន់​នា​ពេល​កន្លងមក បាន​ប៉ះពាល់​ដល់​ពលរដ្ឋ ចំនួន៥.៤៩៦គ្រួសារ ស្មើ ១៨៨.៩០១នាក់ ស្រី​៩៦.២៩៦នាក់ មនុស្ស​ស្លាប់ ចំនួន២៧នាក់ បាន​ជម្លៀស​ ទៅ​ទី​ទួល​សុវត្ថិភាព ២០.០៨៧នាក់ ស្រី១០.៥៥៦នាក់ ស្រូវ​ខូច​ដោយ​ទឹក​ជំនន់​ ​ចំនួន៦៨.៩៣៩ហិចតា ដំឡូងមី ១២.៨៤៥ហិចតា ដំណាំរួមផ្សំ៦៧៦ហិចតា និង​ខូចខាត ហេដ្ឋា​​រចនា​សម្ព័ន្ធ ៩៧២កន្លែង ស្មើ​៧៥៤.៥៨១​ម៉ែត្រ​។
 
​សូម​បញ្ជាក់​ថា នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បាន​​​ចែកអំណោយ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ដោយក្នុង១គ្រួសារ ទទួល​បាន ស្រូវ​ពូជ​ចម្រុះ​ ១០០គីឡូ អង្ករ ២៥គីឡូ ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ១យួរ ម៉ុង ភួយ១ឆុត ថវិកា ៥០.០០០រៀល៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម