ព័ត៌មានជាតិ
ពលរដ្ឋសម្តែងការព្រួយបារម្ភ ក្រោយក្រុមហ៊ុន តាន់ ប៊ុនឆេង សាងសង់ធុងក្រឡុកស៊ីម៉ងត៍ ក្បែរផ្ទះពួកគាត់
ប្រជាពលរដ្ឋជាច្រើនគ្រួសារ កើតទុក្ខមិនសុខចិត្ត និងកំពុងមានការព្រួយបារម្ភ លើការសាងសង់ធុងក្រឡុកស៊ីម៉ងត៍ របស់លោក តាន់ ប៊ុនឆេង ដែលធ្វើឲ្យមានការប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់ពួកគាត់។ ទីតាំងដែលមាន ការសាងសង់ធុងក្រឡុកស៊ីម៉ង់ត៍នេះ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ កំពុងតែស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរ ជាពិសេសលោក ងួន រតនៈ ដែលទើបមកឡើងកាន់តំណែងថ្មី ជាអភិបាលខេត្តកំពង់ធំ ដោយស្នើចាត់មន្រ្តីពាក់ព័ន្ធ ចុះធ្វើការត្រូតពិនិត្យទៅលើក្រុមហ៊ុនមួយ ដែលកំពុងបង្កើតកន្លែងអាជីវកម្ម ធុងក្រឡុកស៊ីម៉ង់ត៍ ក្នុងទីប្រជុំជនដែលមានប្រជាពលរដ្ឋរស់នៅ ច្រើនបែបនេះ។
ពាក់ព័ន្ធករណីនេះដែរ ប្រជាពលរដ្ឋរស់នៅក្បែរៗ នោះ បានឲ្យដឹងថា ចំពោះការសាងសង់ធុងក្រឡុកស៊ីម៉ងត៍នេះខាងក្រុមហ៊ុនលោក តាន់ ប៊ុនឆេង មិនទទួលបានការផ្តិតមេដៃ យល់ព្រមពីប្រជាពលរដ្ឋរស់នៅក្បែរនោះ ដែលផ្តល់សិទ្ធិឲ្យធ្វើនោះឡើយ គឺក្រុមហ៊ុនចាប់ផ្តើមសាងសង់យកតែម្តង។ ក្រុមប្រជាពលរដ្ឋ បានសម្តែងការព្រួយបារម្ភថានៅពេលដែលក្រុមហ៊ុននេះសាងសង់រួចរាល់ វាអាចនឹងធ្វើឲ្យមានការប៉ះពាល់ ដល់សុខភាពរបស់ពួកគាត់ ជាពិសេសក្មេងៗ តូចៗ តែម្តង។
លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា ពាក់ព័ន្ធនឹងច្បាប់សាងសង់ដំឡើង ធុងក្រឡុកស៊ីម៉ង់ត៍របស់លោក តាន់ ប៊ុន ឆេង នេះ លោកមិនបានទទួលទម្រុងឯកសារគេ របៀបមិចនោះទេ។ លោកថា មិនដឹងថា ស៊ីញ៉េពីណាខ្លះ និងតាមរយៈពីណាខ្លះ ក៏អត់ដឹងដែរ។
ចំណែកលោក អឹម ឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ បានបញ្ជាក់ថា ការស្នើសុំរបស់លោក តាន់ ប៊ុនឆេង ប្រកបអាជីវកម្មមកដល់មន្ទីរ គឺស្នើសុំធ្វើតែអាគារឃ្លាំង សម្រាប់ផ្ទុកសម្ភារៈសំណង់ប៉ុណ្ណោះ។ តែចំពោះលោក តាន់ ប៊ុនឆេង សាងសង់ម៉ាស៊ីនក្រឡុកស៊ីម៉ង់ត៍ ខាងមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មិនមានការអនុញ្ញាតនោះទេ មិនដឹងថា លោកធ្វើនេះមានច្បាប់អនុញ្ញាត ឬមិនមានច្បាប់អនុញ្ញាតនោះទេ ព្រោះថា សំណង់នេះជាសំណង់គ្រឿងចក្រ លោកមិនមានការគ្រប់គ្រង នោះឡើយ៕
អត្ថបទ៖ ប៊ុន រដ្ឋា







-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


