ព័ត៌មានជាតិ
ឧកញ៉ា សំ សុខនឿន ណែនាំពលរដ្ឋមានការសិក្សាឱ្យបានច្បាស់ មុននឹងទិញអចលនទ្រព្យ
អ្នកជំនួញ និងជាប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY ឧកញ៉ា សំ សុខនឿន បានណែនាំដល់ពលរដ្ឋ មុននឹងសម្រេចចិត្តទិញអចលនទ្រព្យនីមួយៗ ត្រូវសិក្សាឱ្យបានគ្រប់ជ្រោយ ចៀសវាងក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន។

ការលើកឡើងរបស់ ឧកញ៉ា សំ សុខនឿន បែបនេះ បន្ទាប់ពីថ្មីៗនេះមានការឃាត់ខ្លួនឧកញ៉ា២រូប ពីបទឆបោកទំនុកចិត្តប្រជាពលរដ្ឋ ជុំវិញនឹងការទិញអចលនទ្រព្យនេះ។ ឧកញ៉ា ជា សារ៉ន ត្រូវបានឃាត់ខ្លួននៅខេត្តកំពតកំឡុងខែ មេសា ឆ្នាំ២០២៣ ក្រោយពីបោកប្រាស់លុយប្រជាពលរដ្ឋរាប់លានដុល្លារ យកលុយទៅធ្វើភូមិគ្រឹះរបស់ខ្លួន ត្រូវជាប់ពន្ធនាគារនៅខេត្តកំពត។ ចំណែក ឧកញ៉ា ហ៊ី គឹមហុង ម្ចាស់ដីឡូតិ៍ពិភពមាស ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីបោកប្រាស់លុយរបស់ពលរដ្ឋរាប់លានដុល្លារ លើគម្រោងដីឡូតិ៍របស់ខ្លួន។

ឧកញ៉ា សំ សុខនឿន លើកឡើងថា បញ្ហាខាងលើនេះ លោកតែងតែមានការបារម្ភជានិច្ច និងចែករំលែកលើលើបណ្តាញសង្គមជារឿយៗ ចៀសវាងពលរដ្ឋត្រូវបានបោកប្រាស់ដោយសារការទិញអចលនទ្រព្យ។ ប៉ុន្តែ ករណីទាំងអស់នេះ នៅតែកើតឡើងដោយសារតែពលរដ្ឋមិនបានសិក្សាឱ្យបានច្បាស់ពីគម្រោងអចលនទ្រព្យ និងឆាប់ជឿទុកចិត្តម្ចាស់វិនិយោគខ្លាំងពេក ដោយខ្លះសម្រេចចិត្តទិញតាមគ្នាក៏មាន។
លោកបន្តថា ពលរដ្ឋគួរតែពិនិត្យតាំងពីដំបូងមុននិងសម្រេចចិត្តថាទិញ ឬ បង់រំលស់អចលនទ្រព្យ ត្រូវមើលថា តើម្ចាស់គម្រោងបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម មានពន្ធដារត្រឹមត្រូវដែរ ឬ ទេ? បន្ទាប់មក ប្រជាជនត្រូវពិនិត្យមើលទីតាំងគម្រោងថា តើម្ចាស់គម្រោងមានប្លង់កម្មសិទ្ធស្របច្បាប់ ឬ ទេ? ព្រោះជួនកាលម្ចាស់គម្រោងមិនមានប្លង់ជាម្ចាស់កម្មសិទ្ធរបស់ខ្លួនផង ក៏យកទៅពុះដីឡូតិ៍លក់ឱ្យពលរដ្ឋ ទាំងនេះសុទ្ធតែជាបញ្ហាប្រឈម។ មួយទៀត ទោះបីជាម្ចាស់គម្រោងមានប្លង់ដីពិតមែន ពលរដ្ឋក៏ត្រូវមើលដែរថា ម្ចាស់គម្រោងមានអាជ្ញាបណ្ណអភិវឌ្ឍន៍ត្រឹមត្រូវស្របច្បាប់ដែរទេ? ក្រៅពីអាជ្ញាបណ្ណអភិវឌ្ឍន៍ ក៏ត្រូវមើលពីអាជ្ញាបណ្ណលក់ត្រឹមត្រូវផងដែរ។

លោកសង្កត់ធ្ងន់ថា បញ្ហាដែរតែងតែកើតមាន គឺបណ្តាលមកពីម្ចាស់អ្នកអភិវឌ្ឍមួយចំនួន បានទៅអភិវឌ្ឍន៍គម្រោងមួយ មានលុយដាក់តម្កល់តែខ្ទង់ ២០% យកទៅទិញដីគេ ឬ កក់ហើយ ក៏ចាប់ផ្តើមយកទៅអភិវឌ្ឍន៍ ទាំងមិនទាន់មានឈ្មោះរបស់ខ្លួន នៅជាប់ឈ្មោះច្បាស់ដីដើមទៅវិញ។ ទាំងអស់នេះ សុទ្ធតែជាហានិភ័យ ដែលប្រជាពលរដ្ឋមិនអាចមើលរំលងបានទេ ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ មុននឹងសម្រេចចិត្តថាទិញ ឬ បង់រំលស់។ លោកបានសំណូមពរ ម្តងហើយម្តងទៀត ឱ្យពលរដ្ឋយកចិត្តទុកដាក់ឱ្យបានខ្លាំងមែនទែន ប្រសិនជាពលរដ្ឋអនុវត្តតាមអ្វីដែលលោកបញ្ជាក់ខាងលើ គឺមិនមានអ្វីជាបញ្ហានោះទេ។
ជុំវិញបញ្ហាខាងលើ លោកថា ទោះបីជាឃាត់ខ្លួនជនឆបោកបាន ក៏មិនប្រាកដថា ប្រជាពលរដ្ឋទទួលបានសំណង ១០០%ដែរ។ ពលរដ្ឋអាចទទួលសសំណងបាន លុះត្រាតែសមត្ថកិច្ច សហការជាមួយអ្នកជំនាញ ធ្វើយ៉ាងណាដោះស្រាយឱ្យបានល្អ និងទទួលបានសំណងវិញ៕
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


