ព័ត៌មានជាតិ
ក្រសួងការងារណែនាំពលរដ្ឋខ្មែរទៅធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនដើម្បីទៅធ្វើការនៅប្រទេសជប៉ុន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលមានជំនាញទៅធ្វើតេស្តជំនាញនិងតេស្តភាសាជប៉ុនដើម្បីទៅធ្វើការនៅប្រទេសជប៉ុនទទួលបានបទពិសោធន៍ល្អៗ និងទទួលប្រាក់ខែខ្ពស់។

តាមរយៈសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញដើម្បីទៅធ្វើការនៅប្រទេសជប៉ុន ចុះនៅថ្ងៃទី២៨តុលានេះ លោក ហេងសួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា «យោងតាមការជូនដំណឹងពីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយស សូមជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងប្រព័ន្ធពលករជំនាញឱ្យបានជ្រាបថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្ត ភាសាជប៉ុននឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនសម្រាប់ពលករជំនាញ តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT)»។

លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើតេស្តភាសាជប៉ុនលើផ្នែកការងារភោជនីយដ្ឋាននឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំដែលមានអាសយដ្ឋានលេខ៩A ផ្លូវលេខ៣៧០ នៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញដែលកាលបរិច្ឆេទធ្វើតេស្តភាសាជប៉ុនមានតម្លៃ៣៦ដុល្លារ និងផ្នែកការងារនៅភោជនីដ្ឋានមានតម្លៃ៣៣ដុល្លារ នឹងធ្វើនៅថ្ងៃទី១២, ១៤, ១៧ និង១៩ ខែធ្នូ ឆ្នាំ២០២៥ ថ្ងៃទី៨, ៩, ១១ និង១៥ ខែមករា ឆ្នាំ២០២៦។ ចំពោះសេវានៃការចុះឈ្មោះធ្វើតេស្ត គឺបង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំពោះលក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន គឺចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ ដោយមិនគិតពី កម្រិតវប្បធម៌ហើយឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្តរួមមាន អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬបណ្ណបើកបរ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៦ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


