ព័ត៌មានជាតិ
ជនជាតិវៀតណាមជាង៦០នាក់ពាក់ព័ន្ធបទល្មើសអនឡាញ ត្រូវបានបណ្តេញចេញពីកម្ពុជា
អាជ្ញាធរកម្ពុជាបានបណ្ដេញនូវជនជាតិវៀតណាមចំនួន៦៣នាក់ចេញពីប្រទេស ក្រោយរកឃើញពាក់ព័ន្ធក្នុងបទល្មើសបច្ចេកវិទ្យា (Online Scam)។

នីតិវិធីបណ្ដេញចេញជនបរទេសនេះ បានធ្វើឡើងតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ដែលអនុវត្តតាមការណែនាំពីសំណាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកអគ្គនាយកអន្តោប្រវេសន៍។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមទាំង៦៣នាក់ ដែលក្នុងនោះមានស្រីចំនួន១១នាក់ គឺពាក់ព័ន្ធនឹងករណីលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ក្នុងការប្រព្រឹត្តបទល្មើស Online Scam ដែលទទួលបានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

គួរឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចបានចុះស្រាវជ្រាវ និងបើកប្រតិបត្តិការបង្ក្រាបតាមគោលដៅដែលពាក់ព័ន្ធក្នុងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន៤៨លើក ដោយឃាត់បានមនុស្សចំនួន២ ៩១០នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ១៦៨នាក់ និងអនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាចំនួន២ ៧២២នាក់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


