Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ ឆ្នាំទី២ អាណត្តិទី៤

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពរបស់ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី លោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗមួយចំនួនសម្រាប់ពិនិត្យ ពិភាក្សា និងអនុម័ត ដូចជា៖ ១.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ ២.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់អនុវត្តខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ៣.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៦ របស់គណៈកម្មាធិការនានានៃក្រុមប្រឹក្សាខេត្ត។

ទី៤.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍បូកសរុបការអនុវត្តការងាររយៈពេល ៣ ខែចុងក្រោយ (កញ្ញា ដល់ វិច្ឆិកា) របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី៤។ ៥.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី៤ ឆ្នាំ២០២៥។ ៦.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តសម្រាប់ខែតុលា ឆ្នាំ២០២៥។ ៧.ពិនិត្យ ពិភាក្សា លើរបាយការណ៍របស់គណៈកម្មាធិការនានានៃក្រុមប្រឹក្សាខេត្ត និងទី៨ ពិភាក្សាបញ្ហាផ្សេងៗ។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ដែលជាវេទិកាសម្រាប់ពិនិត្យមើលវឌ្ឍនភាពការងារដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីរួមគ្នាផ្តល់យោបល់ល្អៗ និងរកដំណោះស្រាយសមស្រប ក្នុងការជំរុញការអភិវឌ្ឍខេត្តស្វាយរៀងឲ្យកាន់តែមានការរីកចម្រើនថែមទៀត ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម