Connect with us

ព័ត៌មានជាតិ

ហ្វូង​សត្វដំរីព្រៃជាង ២០ ក្បាល ចូលបំផ្លាញដំណាំក្នុង​ចម្ការពលរដ្ឋក្នុងស្រុកសំឡូត

បានផុស

នៅ

ប្រជាពលរដ្ឋនៅក្នុងស្រុកសំឡូត មានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងថា មានសត្វដំរីព្រៃប្រមាណ ២០ ក្បាល បានចូលអុក ឡុកបំផ្លាញផល​ដំណាំក្នុងចម្ការ​របស់ប្រជាពលរដ្ឋទាំងកណ្ដាលអាធ្រាត្រ ហើយក៏ចាកចេញបាត់អស់ទាំងយប់។

យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣១ខែ តុលា វេលាម៉ោង​២២:៣០ នាទី មានដំរីព្រៃមួយហ្វូងប្រហែល ២៥ ក្បាល បានចុះមកបំផ្លាញដំណាំរបស់លោក សេរី កុសល នៅចំណុចជិតប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ៤០០ ស្ថិតនៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបណ្តាល​ឲ្យ​ខូចខាតដំណាំដូចជា ដេីមដូងធំចំនួន ២០ ដេីម ដេីមខ្នុរចំនួន ២ ដេីម និងបាក់មែកទុរេនចំនួន ២ ដេីម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបានធ្វើសកម្មភាពបំផ្លាញដំណាំរួចមក ពួកវាក៏ចាកចេញបាត់អស់ទាំងយប់ ដោយបន្សល់តែដានជើងពេញដីចម្ការ និងដំណាំជាច្រើនបានបាក់រលំដល់ដី ដែលសមត្ថកិច្ចមិនទាន់ដឹងថាតើសត្វដំរីព្រៃមួយហ្វូងនេះចេញមកពីប្រភពណនោះ​ឡើយ​៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម