ព័ត៌មានជាតិ
ទីផ្សារដូងក្រអូបនៅបាត់ដំបង កំពុងមានហាងឆេងល្អ និងមានតម្រូវការច្រើន
ទីផ្សារដូងក្រអូបនាពេលបច្ចុប្បន្នសម្រាប់ខេត្តបាត់ដំបង កំពុងមានតម្រូវការច្រើន ដោយសារតែសម្បូរអតិថិជននិយមចូលចិត្តពិសា ព្រោះដូងក្រអូបមានរសជាតិផ្អែមឆ្ងាញ់ ដែលអាចជួយទ្រទ្រង់ដល់សុខភាពផងដែរ។

មួយរយៈនេះគេសង្កេតឃើញថា មានការនិយមចូលចិត្តជ្រើសរើសយកផ្លែដូងក្រអូបដែលមានលក្ខណៈតូចល្មម យកមកលក់នៅលើទីផ្សារស្ទើរគ្រប់ទីកន្លែងក្នុងក្រុងបាត់ដំបង បើទោះបីជាមានអ្នកលក់ច្រើនព្រោងព្រាតយ៉ាងណាក៏ដោយ ក៏ផ្លែដូងប្រភេទនេះនៅតែមានទីផ្សារល្អ និងមានតម្លៃខ្ពស់បង្គួរ។

អ្នកស្រី សោ សុខារី ជានាយកសាលា រស់នៅភូមិលំផាត់ ឃុំអូដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានដាំដុះប្រភេទដូងក្រអូបនេះជាច្រើនដើមបានបញ្ជាក់ថា ពូជដូងក្រអូបនេះគឺដើមទាបល្មម ដែលដើមខ្លះស្ទើរតែផ្លែធ្លាក់ដល់ដី តែដើមខ្លះទៀតក៏អាចឈរបេះបាន ហើយពូជដូងនេះ គឺទឹកមានឱជារសផ្អែមឆ្ងាញ់ជាងដូងធម្មតា ដោយគ្រាន់តែបរិមាណទឹកវាតិចជាងតែប៉ុណ្ណោះ។

អ្នកស្រីបានបន្ថែមថា សព្វថ្ងៃគឺមិនចាំបាច់កាប់យកទៅលក់នៅលើទីផ្សារនោះឡើយ ដោយមានឈ្មួញកណ្ដាលបានចុះទៅទិញដល់ផ្ទះតែម្ដង ហើយក៏បានតម្លៃសមរម្យដែលអាចទទួលយកបាន ព្រោះបច្ចុប្បន្នផ្លែដូងគឺមានតម្រូវការច្រើននៅលើទីផ្សារ ដោយសារតែមានអ្នកនិយមចូលចិត្តពិសាច្រើន។
ដោយឡែកលោក ម៉ៅ វាសនា រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាអ្នកប្រកបមុខរបរលក់ចាប់ហួយផង និងលក់ដូងក្រអូបនេះផងបានរៀបរាប់ថា ប្រភេទដូងនេះគឺមានម៉ូយដឹកទាំងឡានៗ យកមកបោះដុំឲ្យដល់ផ្ទះ ហើយលោកក៏យកមកកាប់លក់រាយដោយក្នុងតម្លៃមួយផ្លែ ចាប់ពី ៣.០០០ រៀល ដល់ ៣.៥០០រៀល។

លោក វាសនា បានបន្ថែមថា ការទិញផ្លែដូងក្រអូបយកមកលក់នេះ ពេលខ្លះលោកទិញដល់កន្លះឡាន ដើម្បីយកមកទុកលក់ដោយសារតែសម្បូរអតិថិជនមករកទិញច្រើន ដែលបច្ចុប្បន្នទីផ្សាររបស់ផ្លែដូងក្រអូបគឺបានល្អបំផុត ទាំងលក់ដាច់ និងបានទាំងតម្លៃខ្ពស់ ហើយបច្ចុប្បន្នផ្លែដូងក្រអូបភាគច្រើនគឺគេដឹកមកពីស្រុកមួយចំនួននៅប៉ែកខាងលិចជាប់ព្រំដែនថៃ ដូចជាស្រុកកំរៀង ស្រុកសំឡូត និងខេត្តប៉ៃលិនជាដើម៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


