ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្តាល សម្រុកជួសជុលផ្លូវជាង ៥០០គីឡូម៉ែត្រ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង
អាជ្ញាធរខេត្តកណ្តាល សម្រុកជួសជុល និងស្ថាបនាផ្លូវនៅតាមបណ្តាភូមិ ស្រុក ជាង ៥០០ គីឡូម៉ែត្រ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកធ្វើដំណើរ។

ភូមិសាស្ត្រខេត្តកណ្តាល ក៏ដូចជាខេត្តមួយចំនួនទៀតដែរ ស្ថិតនៅក្នុងតំបន់ទំនាប ដែលបណ្តាញហេដ្ឋារចនាសម័្ពន្ធងាយរងគ្រោះខ្លាំងដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ។ ជាក់ស្តែងក្រោយសង្កេតឃើញថា ផ្លូវថ្នល់មួយចំនួនបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា និងការដឹកជញ្ជូនទំនិញ មន្ទីរសាធារណការ បានសម្រុកធ្វើការជួសជុល ថែទាំ គ្រប់ខ្សែផ្លូវ ទាំងផ្លូវជាតិ ផ្លូវខេត្ត តាមមូលដ្ឋានស្រុកនីមួយៗ ដែលមានប្រវែងសរុប ៥១៨ គីឡូម៉ែត្រ។

ក្នុងនោះ មន្ទីរបានធ្វើការបែងចែកក្រុមការងារជាក្រុមថែទាំប្រចាំចំនួន ៥ក្រុម ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានស្រុក មុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងក្រុងអរិយក្សត្រ, ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានស្រុក កណ្តាលស្ទឹង ស្រុកអង្គស្នួល និងស្រុកពញ្ញាឮ, ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានស្រុក លើកដែក ស្រុកកៀនស្វាយ ស្រុកកោះធំ និងក្រុងសំពៅពូន និងក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានក្រុងតាខ្មៅ និងស្រុកស្អាង។
ចំណែក ក្រុមគ្រឿងចក្រធុនធំមាន ៥ក្រុម ក្រុមសម្រួលគ្រឹះ កៀរចិញ្ចើមរំដោះទឹក ឈរជើងនៅមូលដ្ឋានស្រុក មុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងក្រុងអរិយក្សត្រ, ក្រុមសម្រួលគ្រឹះ កៀរចិញ្ចើមរំដោះទឹក ឈរជើងនៅមូលដ្ឋានស្រុក កណ្តាលស្ទឹង និងស្រុកពញ្ញាឮ, ក្រុមសម្រួលគ្រឹះ កៀរចិញ្ចើមរំដោះទឹក ឈរជើងនៅមូលដ្ឋានស្រុក លើកដែក ស្រុកកៀនស្វាយ ស្រុកកោះធំ និងក្រុងសំពៅពូន។ លើសពីនេះ ក្រុមការងារកាត់ស្មៅ និងសម្អាតសំណង់សិល្បការផ្លូវថ្នល់ ដែលបច្ចុប្បន្នកំពុងធ្វើការកាត់សម្អាតស្មៅ សួនច្បារកណ្តាលទ្រូងផ្លូវសង្ខាងផ្លូវ នានាក្នុងភូមិសាស្ត្រខេត្ត។

ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ក៏ដូចជាប្រជាពលរដ្ឋទូទៅ មន្ទីរសាធារណការ និងដឹកជញ្ជូន បេ្តជ្ញាចិត្តខ្ពស់ធ្វើការថែទាំផ្លូវ ថ្នល់ ស្ពាន និងសំណង់សិល្បការ្យនៅក្នុងភូមិសាស្ត្រខេត្ត ធានាដល់ការធ្វើចរាចរ ការដឹកទំនិញ និងការតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ កាន់តែប្រសើរឡើង។
លើសពីនេះ មន្ទីរក៏សូមថ្លែងអណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចង្អុលបង្ហាញ ណែនាំអាជ្ញាធរមូលដ្ឋាន បានចូលរួមសហការ ពិសេសការងាររំដោះទឹកលើដងផ្លូវ អ្នកសារព័ត៌មាន និងមហាជនទូទៅ ដែលបានជូនដំណឹងអំពីចំនុចផ្លូវដែលរងការខូចខាតខ្លាំងដោយសារកត្តាទឹកភ្លៀង ឬការបាក់ស្រុតដីជាដើម។

ក្នុងនាមជាសេនាធិការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ក្រោមការដឹកនាំរបស់ លោក បូវី វង្សសានិត្យ បានយកចិត្តទុកដាក់ខ្ពស់ និងចាត់អោយលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរទទួលបន្ទុក និងក្រុមការងារ ក្នុងការងារថែទាំបណ្តាញផ្លូវ ថ្នល់ ស្ពាន លូ និងសំណង់សិល្បការ្យនានាក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងមូល ដើម្បីធានាបានហេដ្ឋារចនាសម្ព័ន្ធដែលអាចប្រើប្រាស់បានយូរអង្វែង បម្រើដល់ការធ្វើចរាចរប្រចាំថ្ងៃ ការដឹកជញ្ជូនទំនិញ កសិផល និងការតភ្ជាប់ប្រព័ន្ធភស្តុភារកម្មរាជធានីភ្នំពេញ ទៅបណ្តាខេត្ត រួមទាំងប្រទេសជិតខាង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


