Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តត្បូងឃ្មុំ ចុះណែនាំម្ចាស់អាជីវកម្មខ្សាច់ គ្រួស ៦ កន្លែង

បានផុស

នៅ

កម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤នេះ បានចុះណែនាំដល់ម្ចាស់ដេប៉ូស្តុកខ្សាច់ គ្រួស ចំនួន៦កន្លែងស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយផ្តល់គោលការណ៍ ៣ ចំណុចសំខាន់ៗ ក្នុងការប្រកបអាជីវកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលបាននូវសណ្តាប់ធ្នាប់ចរាចរណ៍ និងរក្សាការពារបានហេដ្ឋារចនាសម្ព័ន្ធគង់វង្សយូរអង្វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សុភាព បានបញ្ជាក់ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានចាត់កម្លាំងជំនាញមន្ទីរសហការជាមួយកម្លាំងអាជ្ញាធរ ឃុំ ស្រុក ចុះណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ត្រូវគោរពគោលការណ៍៣ចំណុច រួមមាន ១.រថយន្តដឹកកុំឲ្យលើសទម្ងន់ គឺដឹកស្មើទ្រុង ២.ត្រូវដឹក​ខ្សាច់ស្ងួតកុំឲ្យមានទឹកហូរស្រក់លើថ្នល់ និងទី៣.គ្រប់រថយន្តដឹកត្រូវចងក្រណាត់បិទ ឬតង់ឲ្យជិតល្អ ការពារការរំខានដល់ការធ្វើដំណើររបស់ពលរដ្ឋ។

លោក គង់ សុភាព បានបញ្ជាក់ទៀតថា ការងារនេះជំនាញបានចុះណែនាំដល់គ្រប់ម្ចាស់អាជីវកម្មទាំងអស់ គឺដេប៉ូ ខ្សាច់ គ្រួស ការដ្ឋានកិនថ្ម និងដឹកដី ផងដែរ។

ពោលគឺ ក្នុង១ឆ្នាំជំនាញបានចុះណែនាំដល់បងប្អូនទាំងនោះរហូត ៣ ដងឯណោះ យើងអនុវត្តន៍បែបនេះជារៀងរាល់ឆ្នាំ តែពិតជានៅមានការដឹកលើសការណែនាំតិចតួច ដោយពួកគាត់លក់ដេញគ្នាប្រជែងទីផ្សារ។

លោកបានបញ្ជាក់បន្ថែមទៀតថា ថ្ងៃនេះដែរយើងសង្ឃឹមថា ម្ចាស់អាជីវកម្ម ខ្សាច់ គ្រួស ថ្ម និងដឹកដី ទាំងអស់នឹងចូលរួមផ្តល់កិច្ចសហការដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបានណែនាំ តែបើម្ចាស់អាជីវកម្ម​ណានៅបន្តការដឹកលើសទម្ងន់មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់ ឬឈានដល់ការបិទទីតាំងនោះតែម្តង៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម