Connect with us

ព័ត៌មានជាតិ

ស្រុកកោះញែក ខេត្តមណ្ឌលគិរី ទទួលបានចំណាត់ថ្នាក់លេខ១លើការតាំងបង្ហាញសម្លព្រូងបំពង់ឬស្សី

បានផុស

នៅ

ស្រុកកោះញែក ក្នុងខេត្តមណ្ឌលគិរី ទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌បង្ហាញ និងភ្លក្ស សម្លព្រូងបំពង់ឬស្សី នៅក្នុងចំណោមបណ្តាក្រុង ស្រុក ទាំង ៥ ដែលបានចូលរួមដាក់បង្ហាញសម្លព្រូងដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច នាឱកាសបុណ្យអុំទូករយៈពេល ៣ថ្ងៃ។ ចំណាត់ថ្នាក់នេះ ត្រូវបានផ្តល់ពិន្ទុដោយផ្អែកទៅលើការរៀបចំ ការដាក់តាំងបង្ហាញ អនាម័យ និងរសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងលទ្ធផលនេះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន៤លានរៀល និងបណ្ណសរសើលើកទឹកចិត្តផងដែរ។ ចំណែកជយលាភីលេខ២ស្ទួនគ្នា បានទៅលើស្រុកពេជ្រាដា និងស្រុកកែវសីមា ដោយទទួលបានថវិកាលើកទឹកចិត្តក្នុងមួយស្រុកចំនួន២លានរៀល និងបណ្ណសរសើរសម្រាប់ការចូលរួមតាំងបង្ហាញផលិតផលក្នុងស្រុក។

លោកអភិបាលខេត្ត ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំ ការបង្កើត និងរក្សាសណ្តាប់ធ្នាប់ក្នុងអំឡុងពេលពិព័រណ៍សម្លព្រូងបំពង់ឬស្សី ក្នុងព្រឹត្តិការណ៍បុណ្យជាតិដ៏ធំប្រចាំឆ្នាំ។ ការតាំងពិព័រណ៍ម្ហូបអាហារជនជាតិដើមភាគតិចនេះមានគោលបំណងបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃវប្បធម៌ប្រពៃណីរបស់ខេត្តមណ្ឌលគីរី ដែលជាមរតកពីបុព្វបុរសរបស់ជនជាតិដើមភាគតិច ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងដើម្បីលើកកម្ពស់បរិយាកាសសប្បាយរីករាយ។

គួរជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលក្នុងស្រុក និងតាំងបង្ហាញសម្លព្រូងបំពង់ឬស្សី​ចំនួន ១ ០០០ បំពង់ ដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម