ព័ត៌មានជាតិ
រយៈពេល ៣ខែ មានពលករខ្មែរត្រឡប់មកពីថៃជាង ៣៤ម៉ឺននាក់ ហើយទទួលបានការងារធ្វើ
ក្នុងរយៈពេល៣ខែចុងក្រោយឆ្នាំ២០២៥នេះ មានពលករខ្មែរត្រឡប់មកពីថៃវិញប្រមាណជាង ៣៤ម៉ឺននាក់ ទទួលបានការងារធ្វើដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលករខ្មែរកាន់តែប្រសើរឡើងបន្ថែមទៀត។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៧ ខែវិច្ឆិកានេះថាក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយវិស័យឯកជន សហជីព និងអ្នកពាក់ព័ន្ធផ្សេងទៀត បានជួយស្វែងរកការងារឱ្យពលករខ្មែរត្រឡប់មកពីថៃវិញ បានជាង ៣៤ម៉ឺននាក់ ដោយក្នុងនោះប្រមាណ ២៧ម៉ឺននាក់ បានចូលធ្វើការនៅក្នុងក្រុមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ ហើយប្រមាណ ៧ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ ជាដើម។

ខណៈដែលព្រះរាជពិធីបុណ្យអុំទូក បានបញ្ចប់ហើយនោះ លោក ស៊ុន មេសា បានបន្តអំពាវនាវដល់ពលករខ្មែរត្រឡប់មកពីថៃ និងប្រជាពលរដ្ឋដែលមិនទាន់មានការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ។

លោក ស៊ុន មេសា បានបន្តថា «ព្រះរាជពិធីបុណ្យអុំទូក បានបញ្ចប់ហើយ សម្រាប់ពលករខ្មែរត្រឡប់មកពីថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ ព្រោះនៅទូទាំងប្រទេសកម្ពុជា នៅសល់ឱកាសការងារចំនួន ៧៥ ៣០២កន្លែងថែមទៀត កំពុងរង់ចាំ។ លោកថា សម្រាប់ពលករ និងប្រជាពលរដ្ឋ ដែលមិនមានជំនាញក៏អាចទាក់ទងមកលេខ ១២៩៧ បានដែរ ហើយក៏អាចទទួលបានឱកាសការងារធ្វើដូចគ្នា»៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


