ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តស្ទឹងត្រែង បញ្ជូនជនសង្ស័យលួចមានស្ថានទម្ងន់ទោស១២ នាក់ ទៅកាន់តុលាការ
សមត្ថកិច្ចខេត្តស្ទឹងត្រែង បានបញ្ជូនសង្ស័យចំនួន១២ នាក់ ជុំវិញករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ការប្រតិបត្តិឃាត់ខ្លួនជនសង្ស័យដែលបានអុកឡុក និងបង្កអសន្តិសុខក្នុងខេត្តនេះបន្ទាប់ ពីអាជ្ញាធរទទួលព័ត៌មាន កាលពីថ្ងៃទី ០៨ វិច្ឆិកា កន្លងទៅ។

ជុំវិញរឿងនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាផ្ទាល់ទៅកាន់ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឱ្យបើកប្រតិបត្តិការបង្ក្រាប ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ក្រោយពីទទួលបានព័ត៌មានកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៣:៤២នាទីរំលងអាធ្រាត្រ នៅចំណុចលើផ្លូវជាតិលេខ២២ ទល់មុខច្រកចូលអាហារដ្ឋានទឹករាំ ភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ជាលទ្ធផល កម្លាំងជំនាញដឹកនាំដោយឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានប្រើប្រាស់រយៈពេល ១២ម៉ោង ក្នុងការស្រាវជ្រាវ ឈានទៅបង្ក្រាបបានទាំងស្រុង ព្រមទាំងពន្លាតបន្ថែម បាន១ករណីទៀត ក្រោមការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ជាមួយគ្នានេះ លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងនូវការកោតសរសើរចំពោះស្នងការ ស្នងការរង អធិការក្រុង និងកម្លាំងប្រតិបត្តិការទាំងអស់ ដែលបានអនុវត្តបទបញ្ជា ប្រកបដោយការទទួលខុសត្រូវ។ លោកបញ្ជាក់ថា៖«ការខិតខំប្រឹងប្រែងរបស់បងប្អូន គឺជាសេចក្តីសុខរបស់ប្រជាជន សូមបន្តស្មារតីនេះឱ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របស់ខេត្តយើង»។

ជារឿយៗ លោក សរ សុពុត្រា តែងតែជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខិតខំយកចិត្តទុកដាក់បង្រ្កាបក្មេងទំនើង គ្រឿងញៀន ករណីលួច ឆក់ ឱ្យកាន់តែមានប្រសិទ្ធភាព។ទន្ទឹមនេះ បានវាយតម្លៃខ្ពស់ចំពោះសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងខេត្ត គ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។
លោកបានអះអាងថា៖«បញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បាននិងកំពុងបន្តបង្រ្កាបដូចភ្លៀងរលឹមដោយអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងធានាបានសន្តិសុខ សុវត្ថិភាពនៅគ្រប់មូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ»៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


