ព័ត៌មានជាតិ
បង្ក្រាបទីតាំងជល់មាន់ នៅសង្កាត់ស្ទឹងមានជ័យ៣
ទីតាំងជល់មាន់ ដែលលួចបើកលេងយ៉ាងអនាធិបេយ្យ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ត្រូវបានសមត្ថកិច្ច បង្រ្កាប ប៉ុន្តែក្រុមអ្នកលេងបានគេចខ្លួនអស់ មុនសមត្ថកិច្ចទៅដល់។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលួចលេងល្បែងជល់មាន់ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមាន៣ បានចុះទៅបង្ក្រាប តែក្រុមអ្នកលេងល្បែងហាក់ដឹងខ្លួនមុន បាននាំគ្នា រត់ចែកជើងគ្នាបាត់អស់តែម្ដង។

លោកនាយប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ៣ បានឲ្យដឹងថា ក្រោយពីលោកទទួលបានព័ត៌មាន ពីការចុះផ្សាយរបស់សារព័ត៌មាន ថាចំណុចទីតាំងខាងលើមានល្បែងស៊ីសងជល់មាន់ លោកបានដឹកនាំកម្លាំងចុះទៅបង្ក្រាបជាក់ស្ដែង ខណៈពេលកម្លាំងរបស់ទៅដល់ស្រាប់ តែក្រុមអ្នកញៀនល្បែងទាំងនោះ រត់បាត់អស់។ លោកបន្តថា បើសិនជាមានការលួចលេងទៀត លោកនិងចុះបង្ក្រាបបន្តទៀត។

លោកនាយ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានសំណូមពរឲ្យប្រជាពលរដ្ឋ ជួយរាយការណ៍ជូនសមត្ថកិច្ច បើសិនជាមានករណីល្បែងស៊ីសង ឬករណីអ្វីផ្សេងៗ៕
អត្ថបទ៖ នរា
សូមចុចអាន៖ ខេត្តព្រះសីហនុ ផ្អាកសាលារៀនចំនួន៤ឃុំរយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់កូវីដ១៩
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


