សន្តិសុខសង្គម
អ្នកញៀនល្បែងជល់មាន់ ១៩ នាក់ត្រៀមបញ្ជូនទៅតុលាការ ដោយគ្មានការអនុគ្រោះ
អ្នកញៀនល្បែងភ្នាល់ជល់មាន់ចំនួន ១៩ នាក់ នៅក្រុងបាត់ដំបង ត្រូវឃាត់ខ្លួនអនុវត្តតាមច្បាប់ដោយគ្មានការអនុគ្រោះដើម្បីអប់រំ ដោយកម្លាំងស្នងការខេត្តបានចុះឆ្មក់បង្ក្រាប កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២ និង ៤៥នាទី នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង បង្កការភ្ញាក់ផ្អើល ខណៈសមត្ថកិច្ចដែនមូលដ្ឋានសំងំស្ងៀមមិនដឹងមិនឮ។

សមត្ថកិច្ចស្នងការខេត្តបានឱ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងតាមរយៈបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដោយក្នុងនោះមានការសម្របសម្រួលទៅលេីនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តផង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបតែម្តង ក្នុងនោះបានធ្វេីការនាំខ្លួនមនុស្សចំនួន ១៩ នាក់ មកមកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវិធី ដោយគ្មានការយោគយល់។

ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងមួយចំនួនធំរួមមាន៖ ម៉ូតូចំនួន ១៦ គ្រឿង, ជញ្ជីង សម្រាប់ថ្លឹងមាន់ជល់ ១, កៅស៊ូ សង្វៀនជល់មាន់ចំនួន ៦ ដុំ, កំសៀវដាំទឹកសម្រាប់ស្អំមាន់ជល់ ១, នាឡិកាកំណត់នាទី ចំនួន ១ គ្រឿង។ បច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


