ព័ត៌មានជាតិ
យកតេស្តសំណាក អាជីវករផ្សារក្រោម ១៥៦នាក់ ពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ១៩
ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករនៅផ្សារក្រោម ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជិត១៥៦នាក់ ស្រី ១១៦នាក់ បាននាំគ្នាមកយកសំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ តាមការអំពាវនាវរបស់អាជ្ញាធររខេត្តសៀមរាប។
ការយកសំណាកនេះ ធ្វើឡើងបន្ទាប់ពីបានរកឃើញអាជីវករលក់គ្រឿងក្រអូបក្នុងផ្សារក្រោមនេះ មានវិជ្ជមានមេរោគកូវីដ១៩កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។



តាមលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ចាប់តាំងពីមានព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈមក ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានចំនួន ១៧នាក់ និងព្យាបាលជាសះស្បើយចំនួន ៣នាក់។ លោកបន្តថា ក្នុងចំនួននេះមាន ៧នាក់ ជាករណីនាំចូលពីខេត្តក្រៅ ហើយមានមួយករណីនៃការនាំចូលនេះ បានបន្តការឆ្លងនៅក្នុងសហគមន៍ចំនួន១០នាក់។ ជាមួយការឆ្លងរាលដាលនេះ អាជ្ញាធរខេត្តសៀមរាប បានធ្វើការបិទទីតាំងមួយចំនួនជាបន្តបន្ទាប់ ដូចជាភូមិខ្វៀន ភូមិគោកតាចាន់ ផ្សារភូមិភាគ៤ ក្នុងសង្កាត់គោកចក និងចុងក្រោយនេះ គឺការបិទនូវផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងផ្សារវត្តអធ្វា ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។



រដ្ឋបាលខេត្ត សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ដែលមិនទាន់បានមកយកសំណាកដើម្បីធ្វើតេស្ត សូមប្រញាប់រួសរាន់ និងត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា



