Connect with us

ព័ត៌មានជាតិ

ផ្លូវ​ទៅ​​អារ៉ែង​ ​ស្ថាបនា​ជា​ផ្លូវ​បេតុង និងកៅស៊ូ ប្រែក្លាយតំបន់ព្រៃភ្នំជាគោលដៅដ៏ទាក់​ទាញ​​ក្នុង​ខេត្តកោះកុង

បានផុស

នៅ

ផ្លូវ​ទៅ​តំបន់​អេកូ​ទេសចរណ៍​ស្ទឹង​អារ៉ែងកំពុង​ស្ថាបនាជា​ផ្លូវកៅស៊ូ និង​បេតុង ​​ដែលក្នុងពេលដ៏ខ្លីខាងមុខនេះ​​នឹង​ប្រែក្លាយ​តំបន់​អេកូ​ទេសចរណ៍​តំបន់ព្រៃភ្នំជា​គោលដៅ​ទេសចរដ៏ទាក់ទាញ​ក្នុង​ខេត្តកោះកុង ក្រោយ​ពេល​ផ្លូវ​ស្ថាបនា​​រួច​រាល់ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ទេសចរធ្វើ​ដំណើរទៅមក។

លោក អៀង ដារ៉ាវុធ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​​ជនបទ​ខេត្ត​កោះកុង​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ការស្ថាបនាផ្លូវ​​ទៅតំបន់​​ទេសចរណ៍​ស្ទឹង​អារ៉ែង​ចែកចេញជា ៣ កំណាត់ ​ចាប់​​ពី​ចំណុច​ផ្លូវ​ជាតិ​លេខ ៤៨ មាន​ប្រវែង​សរុប​ប្រមាណ ៥២ គីឡូម៉ែត្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វឌ្ឍនភាព​នៃ​ការ​ស្ថាបនា​​សម្រាប់​កំណាត់ចេញពី​​​ផ្លូវជាតិលេខ ៤៨ ត្រង់​ផ្លូវ​បំបែក​គីឡូម៉ែត្រ​លេខ ១១៥ ដល់ទីរួម​ស្រុក​ថ្ម​បាំងមាន​ប្រវែង ២៦ គីឡូម៉ែត្រ បច្ចុប្បន្ន​សម្រេច​បាន​​ប្រហែល ៩០% ខណៈកំណាត់​ពី​​ស្រុក​ថ្ម​បាំងដល់​ស្ទឹងអារ៉ែង​ប្រវែង​ ១៦ គីឡូម៉ែត្រ ទើប​បើកការដ្ឋាន​សាងសង់​គ្រោង​ចំណាយ​ពេលប្រហែល ១ ឆ្នាំ។

ដោយឡែក​​រាជរដ្ឋាភិបាល​តាមរយៈក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ស្ថាបនា​កំណាត់​ផ្លូវ​ប្រវែ​ងជាង ១០ គីឡូម៉ែត្រ​ក្នុង​ស្រុក​ថ្មបាំង​ ដែល​បាន​សាងសង់​បញ្ចប់​​រួចរាល់។ ​

តាមរយៈ​សមិទ្ធផល​ផ្លូវនេះនឹងជួយអភិវឌ្ឍន៍ដល់ស្រុកថ្មបាំង ធ្វើឲ្យជីវភាពប្រជាជនរីកចម្រើនតាមរយៈវិស័យទេសចរណ៍ ខណៈស្រុកថ្មបាំងរាប់សិបឆ្នាំមកហើយមិនមានផ្លូវធ្វើដំណើរបានងាយស្រួលនោះទេ។

លោក អៀង ដារ៉ាវុធ បាន​បញ្ជាក់ថា ផ្លូវដែលសាងសង់នេះជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់។ ថ្ងៃខាងមុខក៏អាចតភ្ជាប់ខ្សែផ្លូវ​ ដែលគ្រោងសាងសង់ចេញ​ពី​តំបន់ទេសចរណ៍​ភ្នំ​ខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ ដែលនឹងអាចតភ្ជាប់ទៅបណ្ដាខេត្តផ្សេងៗនៅ​ភាគ​កណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម