ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសរកម៉ាស៊ីនកិនស្រូវដៃគូផ្គត់ផ្គង់អង្ករបានដល់ ១ពាន់តោន
ផ្សារកសិផលធម្មជាតិរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងស្វែងរករោងម៉ាស៊ីនកិនស្រូវ ជាដៃគូទាំងឡាយណា ដែលមានទឹកចិត្ត និង បេះដូងសប្បុរសធម៌ជួយប្រជាជន ក្នុងស្ថានភាពលំបាក ក្នុងការផ្គត់ផ្គងការបញ្ជាទិញអង្ករ ចាប់ពី១០០តោន ដល់១០០០តោន។ នេះ បើផ្អែកតាម ផេកផ្លូវការ របស់អ្នកឧកញ៉ា ដែលបានផុសមុននេះ។

ការសហការនេះ នឹងកាន់តែពិសេសថែមទៀត បើសិនខាងរោងម៉ាស៊ីនអាចចរចាលក់ ក្នុងតម្លៃ យោគយល់ណាមួយ ទៅតាមតម្រូវការជាក់ស្ដែង ជាពិសេសរួមចំណែក ជួយដល់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពកូវីដ ដែលកំពុងរាតត្បាតក្នុងសហគមន៍យើងសព្វថ្ងៃនេះ។ ការប្រកាសស្វែងរកដៃ គូសហការផ្គត់ផ្គង់ អង្ករដល់រាប់ពាន់តោននេះ ក្នុងតម្លៃដើមនេះធ្វើឡើង ដើម្បីទប់ទល់នឹងការ ឡើងថ្លៃអង្ករខុសប្រក្រតីក្នុងទីផ្សារផង និង ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការ ស្បៀងជាចាំបាច់ផង។ សកម្មភាពនេះ បានបង្ហាញឲ្យឃើញថា អ្នកឧកញ៉ាដែលមានកំណើត ក្នុងត្រកូលកសិករមកពីខេត្តព្រៃវែង ធ្លាប់បានចូលរួមបរិច្ចាគទឹកប្រាក់ជិត១០លានដុល្លារ ជា មួយរដ្ឋាភិបាលរូបនេះ បានគិតគូរពីសុខទុក្ខប្រជាជនជាខ្លាំង។


ដូចដែលបងប្អូនបានដឹងហើយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យតែប្រកាសជាសាធារណៈហើយ គឺដឹងតែធ្វើហើយ ដូចនេះប្រសិនបើបងប្អូនជាពិសេសអ្នកនៅភ្នំពេញ ចង់បានអង្គរធូរថ្លៃ សុទ្ធតែ ល្អមានគុណភាពតាមស្ដង់ដារនេះ សូមទាក់ទងទិញ នៅផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា គ្រប់សាខាទាំងអស់ ក្នុងរាជធានីភ្នំពេញ។ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា មានបន្លែត្រីសាច់ ដែលមានប្រភពច្បាស់លាស់ ផលិតតាមស្ដង់ដារ ដែលគិតគូរពីសុខភាព មានលក់នៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា !
#កសិផលជាតិគិតសុខភាពជាចម្បង
មិនចាំបាច់ចេញពីផ្ទះក៏បានហូប
កុម្មង់តាម Appឥលូវនេះ


#navatramarket
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


