ព័ត៌មានជាតិ
បណ្ឌិត ដៀប សុផល ថាពេលនេះមិនដូចឆ្នាំ១៩៧៩ដែលឧក្រិដ្ឋកម្មរបស់ថៃលើជនស៊ីវិលខ្មែរត្រូវគេបំភ្លេចនោះទេ
អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រលោកបណ្ឌិត ដៀប សុផល បានលើកឡើងថាការយកជនស៊ីវិលកម្ពុជាជាគោលដៅនៃការវាយប្រហារពីសំណាក់ទាហានថៃកើតឡើងជាយូរមកហើយ ជាពិសេសក្នុងអំឡុងឆ្នាំ១៩៧៩ ពេលដែលពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ភៀសខ្លួនទៅប្រទេសថៃគេចពីសង្គ្រាម។ លោកថាឆ្នាំ២០២៥ ថៃមិនអាចរួចខ្លួនពីឧក្រិដ្ឋកម្មរបស់ខ្លួនដូចពីមុននោះទេ។

លើកឡើងក្នុងបទសម្ភាសន៍ជាមួយកម្ពុជាថ្មីនៅថ្ងៃទី២០ ខែវិច្ឆិកា លោកបណ្ឌិត ដៀប សុផល បានឱ្យដឹងថា មូលហេតុដែលពិភពលោកមើលរំលងអំពើឧក្រិដ្ឋរបស់ថៃលើពលរដ្ឋខ្មែរក្នុងឆ្នាំ១៩៧៩ ដោយសារពេលនោះស្ថិតក្នុងដំណាក់កាលដែលពិភពលោកបែងចែកជាតំបន់កុម្មុយនិស្ត និងតំបន់លោកសេរី ហើយថៃពេលនោះបានក្លាយជាខែលការពារការរីករាលដាលនៃលិទ្ធិកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍ ដូច្នេះគេមិនបានយកចិត្តទុកដាក់លើទុក្ខសោករបស់ពលរដ្ឋខ្មែរនោះទេ។ តែលោកថាបច្ចុប្បន្ននេះគឺមិនអាចដូចឆ្នាំ១៩៧៩ទេ។
លោកបណ្ឌិត ដៀប សុផល៖ «ខ្ញុំជឿថាថៃលើកនេះគឺមិនរួចខ្លួនទេ។ គឺនឹងទទួលរងនូវសម្ពាធណាមួយទី១យើងឃើញហើយថាឧត្ដមភាពថៃលើសកលលោកបានធ្លាក់ចុះ។ [..] ហ៊ានមិនហ៊ានត្រូវតែចេញពីព្រោះត្រូវតែវិនិច្ឆ័យដោយតុលាការអន្តរជាតិ ពេលដែលតុលាការអន្តរជាតិធ្វើសកម្មភាពហើយថៃត្រូវតែចេញទទួលខុសត្រូវអាស្រ័យលើតុលាការកាត់ក្ដី»។
រម្លឹកទៅកាន់ឆ្នាំ១៩៧៩ ពេលដែលខ្មែរក្រហមដួលរលំប្រជាជនខ្មែររាប់សិបម៉ឺននាក់បានភៀសខ្លួនទៅកាន់ប្រទេសថៃដើម្បីគេចពីសង្គ្រាម ដែលពេលនោះហើយទាហានថៃបានវាយប្រហារ បាញ់សម្លាប់ និងចាប់រំលោភលើស្ត្រីខ្មែរ ដឹកមនុស្សមកចាក់ចោលនៅភ្នំដងរែក។ មានសាក្សីជាច្រើនដែលបានដឹងពីព្រឹត្តិការណ៍ទាំងនេះនឹងត្រូវបានលើកឡើងជារឿយៗពេលដែលខ្មែរមានជម្លោះព្រំដែនជាមួយថៃ។

ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ ក្រោយសម្រេចបានបទឈប់បាញ់កងទ័ពថៃបានចាប់ផ្ដើមរាយបន្លាលួស ដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែង ប្រើប្រាស់ហិង្សាមកលើប្រជាពលរដ្ឋខ្មែរនិងព្រះសង្ឃ ព្រមទាំងបាញ់សម្លាប់ពលរដ្ឋខ្មែរម្នាក់ទៀតផង។ លើសពីនេះនៅថ្ងៃទី១៥ ខែវិច្ឆិកា ទាហានថៃបានប្លន់ពលករខ្មែរដែលត្រលប់ពីប្រទេសថៃ និងបានចាប់រំលោភលើយុវតីខ្មែរម្នាក់ថែមទៀតផង។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោសឧក្រិដ្ឋកម្មរបស់ថៃទាំងនេះនឹងទាមទារឱ្យថៃទទួលខុសត្រូវចំពោះសកម្មភាពទាំងនេះ និងត្រូវយកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់។ គ.ស.ម.ក បានលើកឡើងថា ប្រសិនជាថៃមិនផ្ដល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ គឺបង្ហាញថាថៃជាប្រទេសដែលគ្មានច្បាប់ទម្លាប់ និងជាប្រទេសការពារឧក្រិដ្ឋជន។

ករណីដែលថៃប្រព្រឹត្តិបទឧក្រិដ្ឋលើពលរដ្ឋខ្មែរនេះក៏ត្រូវបានពលរដ្ឋខ្មែរចាប់ផ្ដើមប្រមូលសំឡេងគាំទ្រដាក់បណ្ដឹងទៅកាន់តុលាការឧក្រដ្ឋកម្មអន្តរជាតិ ICC កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


