Connect with us

ព័ត៌មានជាតិ

ការ​បោះបង្គោល​ព្រំ​ដែន​ ​ធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុត ​ឈរលើមូលដ្ឋាននៃឯកសារគតិយុត្តបន្សល់ទុកពីសម័យបារាំង

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​ នៃ​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​ថ្លែង​នៅ​យប់​ថ្ងៃទី​២​៣ ​ខែ​វិច្ឆិកា ​ឆ្នាំ២០២៥​ នេះ​ថា ​ក្នុង​រយៈពេ​លចុ​ងក្រោយនេះ ក្រុ​មប្រ​ឆាំង ​និង​បណ្តាញ​សង្គម​នៅ​ក្រៅ​ស្រុក​ព្យាយាម​ប្រឌិត​ព័ត៌មាន ​បំភ្លៃ ​បំផ្លើស ​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន ​ជាពិសេស​នៅភូមិ​ព្រៃចា​ន់​ ​និងភូមិ​ជោគជ័យ ​ដែល​ក្រុមការងារបច្ចេក​ទេស​ភាគី​កម្ពុជា និ​​ងថៃ ​បាន​​ និង​​កំពុង​ចុះ​វាស់​វែង​​ និងបង្កើត​​ផែ​ន​​​ទី​​រូបភាព ​​ព្រម​​ទាំ​ង​ការ​បោះ​ប​ង្គោល​បណ្តោះ​អាសន្ន​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៤២ និង៤៧ ​ស្រប​តាម​ស្មារតី​ នៃ​កិច្ចប្រជុំគណៈ​កម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន ​(JBC)​ កម្ពុជា-ថៃ ​កាល​ពី​ថ្ងៃទី​២​១-២២ ​ខែ​តុលា ឆ្នាំ២០២៥ កន្លងទៅ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​នៃ​រដ្ឋលេខាធិការដ្ឋានកិច្ចការ​ព្រំដែន​បាន​ថ្លែង​ថា ​ការងារ​វាស់​វែង ​និង​ស្វែង​រុក​រក​ទីតាំងពិត​ប្រាកដ​​នៃ​បង្គោល​ព្រំដែន​ទាំង​នេះ​ដែល​ក្នុង ​នោះ​រួ​​មទាំ​ង​បង្គោល​ព្រំដែន​លេខ​៤២ ដល់ ៤៧ ផងដែ​រ ​គឺ​ធ្វើ​ឡើ​​ងយ៉ា​ង​ហ្មត់​ចត់ ​និង​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃឯកសារ​គតិ​យុត្ត ដែល​បន្សល់​ទុក​ពី​អាណាព្យាបាលបារាំង ​ជាពិសេស​កំណត់​ហេតុ  (Procès Verbaux) ​ បោះ​ បង្គោល ​របស់​គណៈកម្មការ​កំណត់​ព្រំដែន​រវាង​ឥណ្ឌូចិន-សៀម ​ឆ្នាំ១៩០៨- ១៩០៩ ​និង​គណៈកម្មការបោះបង្គោល​ព្រំដែន​រវាង​ឥណ្ឌូចិន-សៀម ​ឆ្នាំ១៩១៩-១៩២០។ ​ដូច្នេះក្រុមប្រឆាំង​នៅ​ក្រៅ​ស្រុក​ដែល​បង្កើតព័ត៌​មា​នក្លែ​ងក្លាយ ​និង​ការផ្សព្វផ្សាយព័​ត៌មាន​មិន​ពិត​ ញុះញង់ ​គឺ​​ដើម្បី​រុញ​ឱ្យ​ខ្លោច​រោយ​ឱ្យឆៅ​លើប​ញ្ហាព្រំ​ដែន​តែ​ប៉ុណ្ណោះ។ ​

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន​កិច្ចកា​រ​ព្រំដែន ​បាន​អំពាវ​នាវ​ដល់​សាធារណ​ជន​ជឿទុក​ចិត្ត​លើរា​​ជរដ្ឋាភិបាល​កម្ពុជា ​និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា ​ព្រំដែន​គោក​ (JBC)​ កម្ពុជា ដែល ​ជា​និច្ចកាល​តែង​ប្រកាន់​ខ្ជាប់​នូវ​មនសិការវិជ្ជាជីវៈ ​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ ដោយ​តម្កល់ ​ឧត្តមប្រយោជន៍​ជាតិ​ជា​ធំ ​ជាពិសេស​ការ​ការ​ពារបូរណភាព​ទឹក​ដី​ និង​អធិបតេយ្យ​ជាតិ ​ដោយប្រកាន់ខ្ជាប់ នូវការគោរពច្បាប់អន្តរជាតិ ​គោរព​គោលការណ៍ ​ព្រំដែនមិន​កែប្រែ​ និ​ង​ខ្សែព្រំ​ដែន​អន្តរជាតិ ​កម្ពុជា-ថៃ  ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនរវាង ឥណ្ឌូចិន – សៀម និងកុំជឿលើការញុះញ់ង និងការផ្សាយព័ត៌មានមិនពិតរបស់ក្រុមប្រឆាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម