Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ​គ្រោង​ដាក់​អនុវត្ត​ការ​ទូទាត់​តាម​ប្រព័ន្ធ​ធនាគារ​នៅក្នុង​ផ្សារ​លើ​នា​ពេល​ខាងមុខនេះ​

បានផុស

នៅ

លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម អនុវត្ត​ការប្រើប្រាស់ ការ​ទូទាត់​តាម​ប្រព័ន្ធ​ធនាគារ នៅក្នុង​ផ្សារលើ​នាពេល​ខាងមុខនេះ​ដើម្បី​កាត់បន្ថយ​ការចម្លង​ជំងឺ​កូ​វីដ​១៩​។

នៅក្នុង​កិច្ចប្រជុំ​នោះ លោក អភិបាលខេត្ត បាន​មានប្រសាសន៍ថា​ គម្រោង​អនុវត្ត​ការទូទាត់​តាម​ប្រព័ន្ធ​ធនាគារ​នេះ ​បន្ទាប់ពី​បាន​រកឃើញ​អាជីវករ​លក់​គ្រឿង​សមុទ្រ នៅ​ផ្សារ​លើ ចំនួន​០២​នាក់​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​រួចមក រដ្ឋបាល​ខេត្ត​បានចេញ​សេចក្តីសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​តូប​លក់ដូរ ចំនួន​៣៦​តូប ដោយ​មិន​បិទ​ផ្សារ​ទាំងមូល​នោះឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលខេត្ត បាន​បន្ត​ថា ​«​ការប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ក្នុង​ការទូទាត់​ថ្លៃទំនិញ មានដូចជា Mobile App និង QR Code ជាដើម ដើម្បី​កាត់បន្ថយ ការប្រើប្រាស់​លុយ​សុទ្ធ ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ចម្លងជំងឺ​កូ​វីដ​-១៩»​។

លោក​អភិបាលខេត្ត បាន​បន្ថែម​ថា ​« យើង​ត្រូវ​បង្កើន​ទស្សនៈ​ជឿនលឿន ដោយ​ជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​របស់ យើង​ឲ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ គឺ​មាន​សុវត្ថិភាព​ក្នុង​ផ្ទេរ​សាច់ប្រាក់ និង​អាច​ការពារ​ទាំង​អំពើ​លួច ឆក់ ប្លន់ ព្រមទាំង​កាត់បន្ថយ​ការ​ប៉ះពាល់​ដោយផ្ទាល់​រវាង​អ្នកលក់ និង​អ្នកទិញ​តាមរយៈ​ការប្រើ​លុយ​សុទ្ធ ដែល​អាច​ការពារ​នូវ​ការ​ចម្លងជំងឺ​កូ​វីដ​-១៩ ផងដែរ​»​។

ជាមួយគ្នានេះ​ផងដែរ លោក​អភិបាលខេត្ត ដាក់ចេញ​នូវ​វិធានការ ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ក្នុង​ទូទាត់​ថ្លៃទំនិញ​ដោយ​ស្នើសុំ​លោក​លោកស្រី តំណាង​ធនាគារ​ពាក់ព័ន្ធ ផ្តល់​ទិន្នន័យ​អាជីវករ​ផ្សារលើ ដែល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ ក្នុង​ទូទាត់​ថ្លៃទំនិញ និង​ជំរុញ​អាជីវករ​ផ្សេងៗ​ទៀត​ចូលរួម​ប្រើប្រាស់​ឲ្យ​បាន​លើស​ពី​៧០​ភាគរយ​ឡើងទៅ​។

ទន្ទឹមនឹងនេះ​លោក​អភិបាលខេត្ត​បាន​ជំរុញ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ធនាគារ​ក្នុង​ការទូទាត់​ថ្លៃទំនិញ ដោយ​ពន្យល់​គាត់​អំពី​សារប្រយោជន៍ និង​សុវត្ថិភាព​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ក្នុង​ទូទាត់​ថ្លៃទំនិញ ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។

ទោះបីជា​យ៉ាងណាក៏ដោយ​លោក​អភិបាលខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ក្នុង​ទូទាត់​ថ្លៃទំនិញ និង​ចូលរួម​អនុវត្ត​វិធានការណ៍​នានា​របស់​ក្រសួងសុខាភិបាល ជាពិសេស​គោលការណ៍ ៣​កុំ និង​៣​ការពារ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រឹមត្រូវ​ទាំងអស់គ្នា​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម