ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជា ស្នើកូរ៉េបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរមកកាន់កម្ពុជា
លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង ស្នើទៅលោក Hong Keewon សមាជិកសភាកូរ៉េ ជំរុញបន្ថែមលើការបន្ធូរបន្ថយការរឹតបន្តឹងចំពោះការធ្វើដំណើរមកប្រទេសកម្ពុជា ដោយលោក ឃួន ផុនរតនៈ យល់ថា វិធានការនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។

ការស្នើសុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងឱកាស លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Hong Keewon សមាជិកសភាកូរ៉េ នៅវិមានរដ្ឋសភាជាតិកូរ៉េ។
ការរឹតបន្តឹងចំពោះការធ្វើដំណើរមកប្រទេសកម្ពុជា បន្ទាប់ពីយុវជនកូរ៉េខាងត្បូង ត្រូវបានរកឃើញថាបាត់បង់ជីវិតនៅប្រទេសកម្ពុជា ដោយករណីឆបោកតាមអនឡាញពីជនបរទេស។ បន្ទាប់ពីមានករណីនេះ លោក Hong Keewon ក៏បានធ្វើទស្សនកិច្ចនៅកម្ពុជាចំនួន២ដង និងបានព្យាយាមបកស្រាយអំពីស្ថានភាពពិត និងផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់លោក នៅក្នុងកិច្ចប្រជុំសភា និង កិច្ចសម្ភាសជាមួយសារព័ត៌មានផ្សេងៗ បន្ទាប់ពីទស្សនកិច្ច នៅកម្ពុជា។ លោក ឃួន ផុនរតនៈ បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការទស្សនកិច្ចនេះ។

តបនឹងការស្នើរបស់លោក ឃួន ផុនរតនៈ លោក Hong Keewon សមាជិកសភាកូរ៉េ យល់ស្របនឹងសំណើរ ដែលថារដ្ឋាភិបាលកូរ៉េគួរបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទៅប្រទេសកម្ពុជា និងសន្យាថា នឹងលើកករណីនេះក្នុងកិច្ចប្រជុំសភានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
លោក Hong Keewon ថា លោក សោកស្តាយដែលយុវជនកូរ៉េបានស្លាប់ក្នុងទឹកដីកម្ពុជា ដែលនេះបានបង្កឱ្យមានការប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជននៃប្រទេសទាំងសងខាង និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនកូរ៉េនៅកម្ពុជា និងប្រជាជនកម្ពុជានៅកូរ៉េ។ លោក ក៏បានបន្តថា រដ្ឋាភិបាល និងប្រជាជនកូរ៉េ គួរទទួលស្គាល់ការពិតអំពីមូលហេតុនៃការស្លាប់របស់យុវជនកូរ៉េនៅកម្ពុជា និងស្ថានភាពពិតរបស់កម្ពុជា ដែលកម្ពុជារក្សាបាននូវសុខសុវត្ថិភាពសម្រាប់អ្នកទេសចរទូទៅ ហើយរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញនូវឆន្ទៈសហការដោះស្រាយបញ្ហានេះផងដែរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


