ព័ត៌មានជាតិ
ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ចោទថៃរំលោភអនុសញ្ញាហ្សឺណែវ ដោយបន្តឃុំឃាំងយុទ្ធជនកម្ពុជា ១៨ នាក់ និង “បោកបញ្ឆោត” សហរដ្ឋអាមេរិក
ប្រទេសថៃកំពុងរំលោភអនុសញ្ញាហ្សឺណែវ ដោយកាន់កាប់អ្នកទោសសង្គ្រាមកម្ពុជាចំនួន ១៨ នាក់ បន្ទាប់ពីការបញ្ចប់សកម្មភាពប្រយុទ្ធ នេះបើតាមលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក។

លោកបានលើកឡើងថា មាត្រា ១១៨ នៃអនុសញ្ញាហ្សឺណែវលើកទី៣ មានចែងថា៖ «អ្នកទោសសង្គ្រាមត្រូវតែត្រូវបានដោះលែង និងផ្ញើត្រឡប់ទៅប្រទេសរបស់ខ្លួនដោយមិនមានការពន្យារពេល បន្ទាប់ពីការឈប់សកម្មភាពប្រយុទ្ធយ៉ាងសកម្ម»។
លោកបានលើកឡើងទៀតថា នាយករដ្ឋមន្ត្រីថៃ លោកអនុទីន កំពុងប្រើប្រាស់អ្នកទោសសង្គ្រាមទាំងនេះ ជាឧបករណ៍សង្កត់សង្កិន ដើម្បីសម្រេចគោលបំណងមួយចំនួន ដែលនឹងកើតឡើងឆ្ងាយបន្ទាប់ពីបញ្ចប់សកម្មភាពប្រយុទ្ធ ដែលជាការរំលោភអនុសញ្ញាហ្សឺណែវដោយចេតនា។ ហើយនាយករដ្ឋមន្ត្រីថៃ បាននិយាយថា ការដោះលែងអ្នកទោសសង្គ្រាម នឹងអាស្រ័យលើកម្ពុជា «ដកកងទ័ពចេញ កម្ចាត់មីន បង្ក្រាបប្រតិបត្តិការលួចបន្លំតាមអ៊ីនធឺណិត និងរៀបចំដាក់លំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋកម្ពុជា ដែលគាត់អះអាងថាកំពុងរំលោភចូលលើដែនដីថៃ»។
នាយករដ្ឋមន្ត្រីថៃ ក៏មានរួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសថៃ ឧត្តមជេនេរ៉ាល់ ណត្ថាភន នាក់ផានិច ដែលគាំទ្រគោលនយោបាយនេះ ដោយថ្លែងថា លក្ខខណ្ឌក្នុងការដោះលែងអ្នកទោសសង្គ្រាមកម្ពុជា អាស្រ័យលើបញ្ហាដូចជា ការអនុវត្តច្បាប់ប្រឆាំងនឹងអ្នកលួចបន្លំ និងការគ្រប់គ្រងព្រំដែន។
នាយករដ្ឋមន្ត្រីថៃ អនុទីន បានទាមទារឱ្យបញ្ចប់សកម្មភាពលួចបន្លំ ប៉ុន្តែគាត់បានបញ្ឆោតសហរដ្ឋអាមេរិក និងកម្ពុជា នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី ២៦ តុលា។ មាត្រា ៥ នៃកិច្ចព្រមព្រៀងសន្តិភាព មានចែងថា៖ «ជាការបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃ ក្នុងការលើកកម្ពស់ការជឿជាក់ និងទំនុកចិត្តរវាងគ្នា ប្រទេសថៃតស៊ូប្តេជ្ញាដោះលែងអ្នកទោសសង្គ្រាមដោយរហ័ស»។
ឥឡូវនេះ ក្រោយជាងមួយខែទៅហើយ អ្នកទោសសង្គ្រាមចំនួន ១៨ នាក់នោះ នៅតែត្រូវបានកាន់កាប់ជាជនជាប់បង្ខំ។ នេះគឺជាការបន្លំ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


