ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ បិទសាលារៀនចំនួន ៤២ ជាបណ្ដោះអាសន្ន នៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីភាគីថៃផ្ទុះអាវុធនៅឧត្តរមានជ័យ
សាលាមត្តេយ្យ និងបឋមសិក្សា ចំនួន ៤២ សាលា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃខេត្តបន្ទាយមានជ័យ ប្រឈមនឹងខេត្តស្រះកែវ របស់ថៃ បានបិទបណ្ដោះអាសន្ន ចាប់ពីព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីភាគីថៃផ្ទុះអាវុធនៅតាមព្រំដែន ជាមួយខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។


លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ សាលារៀនបានបិទទ្វារជាបណ្ដោះអាសន្ន មានចំនួន ៤២ សាលា ដែលស្ថិតនៅក្នុងស្រុកថ្មពួក ស្វាយចេក អូរជ្រៅ។ ក្នុងចំណោមសាលាដែលត្រូវបិទទ្វារជាបណ្ដោះអាសន្នរួមមាន មត្តេយ្យសិក្សា ១ កន្លែង បឋមសិក្សា ៣៧ កន្លែង អនុវិទ្យាល័យ ៣ កន្លែង និងវិទ្យាល័យ ១ កន្លែង។


សូមបញ្ជាក់ថា នេះជាករណីទីពីរហើយដែលគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋបានបិទទ្វារជាបណ្ដោះអាសន្ន ដោយសារតែបញ្ហាផ្ទុះអាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ធ្វើឲ្យក្មេងៗ បាត់បង់ការសិក្សា៕
អត្ថបទ ៖ អ ពៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


