ព័ត៌មានជាតិ
ពលរដ្ឋនៅខណ្ឌកំបូល លើកជាសំណើនិងសំណូមពរផ្ទាល់មាត់២០នាក់ ពាក់ព័ន្ធការស្នើសុំអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន
នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅក្នុងខណ្ឌកំបូល ប្រជាពលរដ្ឋបានលើកជាសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន២០នាក់ និងជាលាយលក្ខណ៍អក្សរចំនួន៤១សំណើ ដែលសំណើរទាំងអស់នោះគឺសុំការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ពួកគាត់។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ខាងលើនេះបានធ្វើឡើងក្រោម អធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកសេង វណ្ណៈ អភិបាលរងតំណាង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះនៅវត្តកំបូលសង្កាត់កំបូល ខណ្ឌកំបូល។

លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានលើកឡើងថា ពាក់ព័ន្ធទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋលើការស្នើសុំអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន គឺថ្នាក់ខណ្ឌ និងសង្កាត់បានលើកគម្រោងរួចរាល់។

ជាមួយគ្នានេះ ចំពោះសំណើស្ថាបនាផ្លូវ កម្រិតថ្នាក់រាជាធានី គឺតំណាងមន្ទីរសាធារណនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអះអាង ពីការត្រៀមបញ្ជូនមន្ត្រីជំនាញចុះទៅសិក្សាលំអិត និង បញ្ជូនទៅអភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំគោលការណ៍អនុវត្តបន្ត។

ជាការឆ្លើយតបក្នុងឱកាសនោះ លោកសេង វណ្ណៈ អភិបាលរងរាជធានីបានទទួលយករាល់សំណើនិងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកានេះ យកទៅពិភាក្សា និងកំណត់យកបញ្ហាអាទិភាពសំខាន់ៗ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានតម្លាភាព។

លោកបញ្ជាក់ថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ ប្រជាពលរដ្ឋ នៅមូលដ្ឋាន សង្កាត់ខណ្ឌឱ្យបានល្អប្រសើរ។

នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅក្នុងខណ្ឌកំបូលនេះ គឺមានប្រជាពលរដ្ឋបានលើកជាសំណើនិងសំណូមពរផ្ទាល់មាត់ចំនួន ២០ នាក់ និងជាលាយលក្ខណ៍អក្សរចំនួន៤១សំណើ។

ក្នុងរយៈពេល១ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្មក្នុងការស្តារ កសាង អភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពរីកចម្រើនគ្រប់វិស័យ រួមមានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការកសាងហេដ្ឋរចនាសម្ព័ន្ធ កែលម្អអនាម័យបរិស្ថាន ការផ្តល់ សេវាសាធារណៈ សកម្មភាពមនុស្សធម៌ ការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ៕
ដោយ ៖ ស្រីរ័ត្ន






-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៥៧ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៤៥ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៣០ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ


