ព័ត៌មានជាតិ
វេទិកាសាធារណៈនៅខណ្ឌមករា មានពលរដ្ឋតែម្នាក់លើកឡើង តែមិនមែនជាសំណើ ឬ សំណូមពរទេ
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌ៧មករា នាព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកាឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋតែម្នាក់ ដែលបានលើកឡើងដើម្បីបង្ហាញពីបំណងរបស់ខ្លួន តែមិនបានលើកឡើងជា សំណើរឬសំណូមពរអ្វីនោះទេ ពោលគឺគ្រាន់តែ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរប៉ុណ្ណោះ ដែលបានជួយជួសជុលនិងក្រាលកៅស៊ូផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋានសង្កាត់អូឬស្សីទី៤ ខណ្ឌមករា។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះធ្វើឡើង ក្រោមអធិបតីភាពលោកស្រី តិមា វិច្ឆិកាល អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ និងលោក ម៉ប់សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅបរិវេណពហុកីឡាដ្ឋានអូឡាំពិក ខណ្ឌ៧មករា។

លោកស្រី តិមា វិច្ឆិកាល បានមានប្រសាសន៍លើកឡើងថា វេទិកាសាធារណៈនៅក្នុងខណ្ឌមករានេះ មានតែប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូឬស្សីទី៤តែម្នាក់ ដែលបានឡើងថ្លែង ហើយការថ្លែងនោះ មិនមែនជាសំណើ ឬ សំណូមពរនោះទេ គឺឡើងថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរ ដែលបានជួយជួសជុលនិងក្រាលកៅស៊ូផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋានសង្កាត់អូឬស្សីទី៤ ជូនពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ។ ការមិនលើកឡើងជាសំណើរនិងសំណូមពរនេះ មានន័យថា៖ អាជ្ញាធរបានបំពេញការងារបំរើប្រជាពលរដ្ឋបានល្អហើយ មិនមានបញ្ហាប្រឈមនោះទេ។

លោកស្រី តិមា វិច្ឆិកាល បានបញ្ជាក់ថា ក្រៅពីការលើកឡើងដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋម្នាក់ខាងលើ វេទិកានេះ ក៏មានសំណើរ និងសំណូមពរ ជាលាយលក្ខណ៍អក្សរ ចំនួន៧ច្បាប់ផងដែរ។ រាល់សំណើជាលាយលក្ខណ៍អក្សរនេះ អាជ្ញាធររាជធានីនិងធ្វើការដោះស្រាយជូននៅពេលក្រោយ។
លោកម៉ប់ សារិន បានលើកឡើងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ (ភូមិ សង្កាត់មានសុវត្ថិភាព),ការអភិវឌ្ឍមូលដ្ឋាន,សុខមាលភាពប្រជាពលរដ្ឋនិងបរិស្ថាន,ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្ត ការដោះស្រាយជូន។

លោកម៉ប់ សារិន បានបញ្ជាក់ថា៖ វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ការចូលរួមពីប្រជាពលរដ្ឋកាន់តែច្រើន ធ្វើឱ្យអាជ្ញាធរ ក្តាប់បានពីតម្រូវការ ការចង់បានរបស់ប្រជាពលរដ្ឋកាន់តែច្រើន ដើម្បីយកមកដោះស្រាយជូនពួកគាត់ ធ្វើឱ្យជីវភាព និងការរស់នៅរបស់ពួកគាត់កាន់តែ មានការអភិវឌ្ឍរីកចំរើន៕
ដោយ ៖ ស្រីរ័ត្ន











-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


