ព័ត៌មានជាតិ
វេទិកាសាធារណៈនៅខណ្ឌ ៧ មករា មានពលរដ្ឋតែម្នាក់លើកឡើង តែមិនមែនជាសំណើ ឬសំណូមពរទេ
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ នៅខណ្ឌ ៧ មករា នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ មានប្រជាពលរដ្ឋតែម្នាក់ ដែលបានលើកឡើងដើម្បីបង្ហាញពីបំណងរបស់ខ្លួន តែមិនបានលើកឡើងជាសំណើ ឬសំណូមពរអ្វីនោះទេ ពោលគឺគ្រាន់តែថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរប៉ុណ្ណោះ ដែលបានជួយជួសជុល និងក្រាលកៅស៊ូផ្លូវមួយខ្សែ ក្នុងមូលដ្ឋានសង្កាត់អូរឫស្សីទី ៤ ខណ្ឌមករា។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី តិមា វិច្ឆិកាល អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅបរិវេណពហុកីឡាដ្ឋានអូឡាំពិក ខណ្ឌ ៧ មករា។

លោកស្រី តិមា វិច្ឆិកាល លើកឡើងថា វេទិកាសាធារណៈនៅក្នុងខណ្ឌ ៧ មករា នេះ មានតែប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរឫស្សីទី ៤ តែម្នាក់ ដែលបានឡើងថ្លែង ហើយការថ្លែងនោះ មិនមែនជាសំណើ ឬសំណូមពរនោះទេ គឺឡើងថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរដែលបានជួយជួសជុល និងក្រាលកៅស៊ូផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋានសង្កាត់អូរឫស្សីទី ៤ ជូនពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ។ ការមិនលើកឡើងជាសំណើ និងសំណូមពរនេះ មានន័យថា ៖ អាជ្ញាធរបានបំពេញការងារបម្រើប្រជាពលរដ្ឋបានល្អហើយ មិនមានបញ្ហាប្រឈមនោះទេ។

លោកស្រី តិមា វិច្ឆិកាល បានបញ្ជាក់ថា ក្រៅពីការលើកឡើងដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋម្នាក់ខាងលើ វេទិកានេះ ក៏មានសំណើ និងសំណូមពរ ជាលាយលក្ខណ៍អក្សរ ចំនួន ៧ ច្បាប់ ផងដែរ។ រាល់សំណើជាលាយលក្ខណ៍អក្សរនេះ អាជ្ញាធររាជធានី នឹងធ្វើការដោះស្រាយជូននៅពេលក្រោយ។


លោក ម៉ប់ សារិន បានលើកឡើងដែរថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្នុង ១ ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ (ភូមិ សង្កាត់មានសុវត្ថិភាព) , ការអភិវឌ្ឍមូលដ្ឋាន ,សុខុមាលភាពប្រជាពលរដ្ឋ និងបរិស្ថាន ,ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។

លោក ម៉ប់ សារិន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ការចូលរួមពីប្រជាពលរដ្ឋកាន់តែច្រើន ធ្វើឱ្យអាជ្ញាធរក្តាប់បានពីតម្រូវការ ការចង់បានរបស់ពលរដ្ឋកាន់តែច្រើន ដើម្បីយកមកដោះស្រាយជូនពួកគាត់ ធ្វើឱ្យជីវភាព និងការរស់នៅរបស់ពួកគាត់កាន់តែមានការអភិវឌ្ឍរីកចម្រើន៕
អត្ថបទ ៖ ស្រីរ័ត្ន


-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


