ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង៖ ក្នុងពេលសង្គ្រាមត្រូវរក្សាផ្លូវចិត្តឱ្យបានរឹងមាំ ទើបសត្រូវមិនអាចបំបាក់បាន
សង្គ្រាមកម្ពុជា-ថៃ រយៈពេលប៉ុន្មានថ្ងៃមកនេះ ធ្វើឱ្យវីរកងទ័ពកម្ពុជា និងជនស៊ីវិលមួយចំនួនបានស្លាប់ និងរងរបួស។ ការណ៍នេះ ធ្វើឱ្យប្រជាជនមួយចំនួនប៉ះពាល់ផ្លូវអារម្មណ៍ ជាពិសេសសាច់ញាតិវីរកងទ័ពដែលឈរជើងនៅសមរភូមិជួរមុខ និងជនភៀសសឹកដែលត្រូវចាកចេញពីផ្ទះសម្បែងធ្លាប់រស់នៅ។ ក្នុងស្ថានភាពដ៏លំបាកនេះ អ្នកជំនាញផ្នែកទស្សនវិជ្ជានៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង បានណែនាំឱ្យពលរដ្ឋរក្សាផ្លូវចិត្តឱ្យបានរឹងមាំ ទើបសត្រូវមិនអាចបំបាក់បាន។

អ្នកជំនាញរូបនេះ បានលើកឡើងថា បច្ចុប្បន្នប្រទេសថៃបានវាយប្រហារទាំងនៅលើសមរភូមិ និងប្រើសង្គ្រាមចិត្តសាស្ត្រ ដូចជាការប្រមាថមើលងាយ និងការបំភិតបំភ័យជាដើម ដើម្បីបំបាក់ទឹកចិត្តភាគីជម្លោះ។ ហេតុនេះ ការរក្សាផ្លូវចិត្តឱ្យបានល្អ គឺជារឿងចាំបាច់ដែលត្រូវធ្វើ ព្រោះបើផ្លូវចិត្តរបស់យើងទន់ខ្សោយសត្រូវងាយនឹងបំបាក់បានណាស់។ បន្ថែមពីនេះលោកបានប្រាប់ឱ្យបន្តរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត សាមគ្គីភាព ធ្វើអ្វីដែលអាចធ្វើបាន ចូលរួមចំណែកជួយសង្គមតាមដែលអាចធ្វើទៅបាន ហើយត្រូវជឿជាក់លើរាជរដ្ឋាភិបាល។
លោកបានលើកឡើងទៀតថា «កាលណាដែលផ្លូវចិត្ត និងផ្លូវកាយយើងរឹងមាំ យើងអាចធ្វើអ្វីដែលយើងធ្វើបាន យើងអាចជួយជាតិតាមលទ្ធភាព ហើយបើយើងនៅតែខូចចិត្តខូចអារម្មណ៍ នោះប្រាកដជាធ្វើអ្វីលែងបាន ព្រួយបាន ប៉ុន្តែកុំឱ្យការព្រួយនោះសម្លាប់រាងកាយយើង សម្លាប់ជាតិយើង»។

ទន្ទឹមនោះ លោកថាមិនមែនមានតែប្រទេសកម្ពុជាប៉ុណ្ណោះទេដែលទទួលរងគ្រោះដោយសារសង្គ្រាម ជាក់ស្តែងប្រទេសមីយ៉ាន់ម៉ា រុស្ស៊ី-អ៊ុយក្រែន អ៊ីស្រាអែល-ប៉ាលេស្ទីន សុទ្ធតែកើតមានសង្គ្រាម។ ដូច្នេះ មានតែរក្សាផ្លូវចិត្តឱ្យល្អខំប្រឹងរស់នៅឱ្យបាន ទើបអាចយកឈ្នះសត្រូវបាន។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៧ រហូតមកដល់ម៉ោង ៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ចំនួន ១៧នាក់ និងរបួសចំនួន ៧៧នាក់ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនទៀត៕

អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


