ព័ត៌មានជាតិ
BREAKING! អាជ្ញាធរហាមបង្ហោះដ្រូនក្នុងរាជធានីភ្នំពេញដាច់ខាត បើល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
រដ្ឋបាលរាជធានីភ្នំពេញ ហាមពលរដ្ឋបង្ហោះអាកាសយានគ្មានមនុស្សបើក ឬហៅថាដ្រូនគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាដាច់ខាត។ រដ្ឋបាលរាជធានីភ្នំពេញដាក់ចេញបម្រាមនេះ នាថ្ងៃទី១៧ ខែធ្នូ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយជូនពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងកាលៈទេសៈដែលកម្ពុជាបន្តរងការឈ្លានពានពីសំណាក់យោធាថៃ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏ព្រមានថា៖«ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។»។
ករណីប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ប្រទះឃើញជនណាមួយបង្ហោះដ្រូន រដ្ឋបាលរាជធានី ប្រាប់ឱ្យរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬទំនាក់ទំនងទៅលេខ Hotline ១២៩៩ ដើម្បីសមត្ថកិច្ចចាត់វិធានការឱ្យបានទាន់ពេលវេលា។
រដ្ឋបាលរាជធានី ក៏បានបញ្ជាឱ្យស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អប្រសើរ ក្នុងករណីពិនិត្យឃើញមានជនណាលួចបង្ហោះដ្រូន ត្រូវចាត់វិធានការជាបន្ទាន់។
ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៩ ខែធ្នូ បានបញ្ជាទៅកាន់អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃត្រូវហាមឃាត់ ទប់ស្កាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើកឬដ្រូនរបស់ជនស៊ីវិលឱ្យទាន់ពេលវេលា រហូតដល់សភាពការណ៍ជម្លោះព្រំដែនកម្ពុជាថៃវិលមកធម្មតាឡើងវិញ។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី១៤ ខែធ្នូ ថា កងកម្លាំងជំនាញរបស់លោក បានតាមដានសភាពការណ៌ផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងការបង្ហោះអាកាសយានគ្មានមនុស្សបើក ឬដ្រូនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាប់ជាប្រចាំ។
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងសង្គ្រាមដែលថៃឈ្លានពានមកលើកម្ពុជា យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះចូលមកក្នុងដែនអធិបតេយ្យកម្ពុជា និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកថែមទៀតផង៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


