ព័ត៌មានជាតិ
អភិបាលស្រុកសំបូរចុះសួរសុខទុក្ខវីរកងទ័ពរងរបួសពីសង្រ្គាមឈ្លានពានរបស់ថៃ
វីរកងទ័ពជួរមុខម្នាក់ ដែលរងរបួសដោយគ្រាប់ផ្លោងខ្មាំងសៀម ត្រូវរបួសត្រង់ចំនុចឆ្អឹងខ្នង និងត្រគាក និងបានព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប បច្ចុប្បន្នបាននឹងកំពុងបន្តមកសម្រាកព្យាបាលនៅផ្ទះម្ដាយស្ថិតក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ នេះតាមការឱ្យដឹងពីលោក គង់ មេត្តា អភិបាលស្រុកសំបូរ នៅថ្ងៃនេះ។

លោក គង់ មេត្តា បានបន្តឱ្យដឹងថា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ លោកនិងក្រុមការងារ បានចុះជួបសួរសុខទុក្ខដល់វីរកងទ័ពជួរមុខម្នាក់ ឈ្មោះ តូច វីរៈ ឋានន្តរស័កិ្ត នាយចំណង់នៅក្នុងកងពលធំអន្តរាគមន៍លេខ២ នៃយោធភូមិភាគ៤ ដែលជាវីរកងទ័ព ឈរជើងទប់ទល់ខ្មាំងនៅចំនុចប្រាសាទតាក្របីបានរងរបួស កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដោយគ្រាប់ផ្លោងខ្មាំងសៀម ដែលពេលនេះកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងឃុំសំបូរ ស្រុកសំបូរ។


លោកបាននាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់គ្រួសារវីរកងទ័ពចំនួន ០១គ្រួសារ និងគ្រួសារភៀសសឹកចំនួន ៦ គ្រួសារផ្សេងទៀត ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅក្នុងឃុំសំបូរ ស្រុកសំបូរ។
លោកអភិបាលស្រុក បានលើកទឹកចិត្ត និងអរគុណជាខ្លាំងចំពោះវីរភាពដ៏អង់អាចក្លាហាន របស់នាយចំណង់ តូច វីរៈ និងវីរកងទ័ពទាំងអស់ ដែលបានធ្វេីជាខែលដ៏រឹងមាំ និងកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ ក្នុងការការពារអធិបតេយ្យភាព និង បូរណភាពទឹកដី។



គិតត្រឹមថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ ស្រុកសំបូរមានជនភៀសសឹក មកពីតំបន់ព្រំដែនខ្មែរ-សៀម មកស្នាក់នៅបណ្ដោះអាសន្នសរុបចំនួន ២៣ គ្រួសារ ស្មេី ៧២នាក់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


