Connect with us

ព័ត៌មានជាតិ

ត្រឹម​១០​នាទី​ អុ្នកមានវិបត្តិស្នេហា៣នាក់មក​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វារ​

បានផុស

នៅ

បុរស​ស្ត្រី​ខូចចិត្ត​រឿង​ស្នេហា​ចំនួន​៣​នាក់​ បានមក​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វារ​ជា​បន្តបន្ទាប់​​ ត្រឹមរយៈពេលតែ​១០នាទី តែសំណាងល្អ​មិន​ស្លាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះបានកើតឡើងនៅវេលា​ម៉ោង​១០​និង​៣០​នាទី​ យប់​ថ្ងៃទី​១៨ ​ខែមេសា​ ឆ្នាំ​២០២១ មាន​បុរស​ម្នាក់​បានសម្រេច​ចិត្ត​មក​លោតទឹក​សម្លាប់ខ្លួន​ដោយសារ​រឿង​ស្នេហា តែ​សំណាងល្អ​មិន​ស្លាប់​បាន​គេ​ជួយ​ទាន់ពេលវេលា។ បន្ទាប់មក​ប្រហែល​១០​នាទីក្រោយមក ស្រាប់​តែមាន​សង្សារ​មួយ​គួរ​ទៀត​ឈ្លោះប្រកែក​គ្នា​ពេញ​ផ្លូវ​រួច​រត់​មក​លោតទឹក​សម្លាប់​ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វារ​ដូចគ្នា​ តែ​ត្រូវបាន​សម​ត្ថកិច្ច​ប្រចាំការ​នៅ​គោលដៅ​ស្ពាន​រត់​ទៅ​ចាប់​ជាប់​លួងលោម​ និង​ណែ​នាំយក​ចុះមក​អង្គុយ​ខាងក្រោម​វិញ​។​

ប្រភពព័​ត៌មាន​ពី​ប្រជាពលរដ្ឋ​ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ជនរងគ្រោះ​ម្នាក់​បាន​ឈ្លោះ​គ្នា​ជាមួយសង្សារ​ បន្ទាប់មក​ក៏​​ឃើញ​មានកាន់​ខ្សែរ​ចំណង​១ ខ្សែរ រួច​រត់ឡើង​ទៅលើ​ស្ពាន​ជ្រោយចង្វារ ក៏​លោត​ទម្លាក់ខ្លួន​ទៅខាង​ក្រោម​បាត់ទៅ តែ​សំណាង​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ទាន់ពេល​។ បន្ទប់​មក​ប្រមាណ​ជា​១០​នាទី​ក្រោយ​ស្រាប់​តែមាន​សង្សារ​មួយគូ​ទៀត​ឈ្មោះ​គ្នា​យំ​ពេញ​ផ្លូវ​ជិត​រង្វង់​មូល​គួច​ការ​ណុង​ក៏​រត់ឡើង​ស្ពាន​ជ្រោយចង្វារ​សម្លាប់ខ្លួន​ទៀត​តែ​ត្រូវបាន​សម​ត្ត​កិច្ច​ប្រចាំការ​នៅ​គោលដៅ​គល់ស្ពាន​ជ្រោយចង្វារ​រត់​ទៅ​ឃាត់​ហើយ​និយាយ​លួង​លោម​ឲ្យ​ប្អូន​ទាំង​២​ត្រូវ​គ្នា​វិញ​។​

ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់​មិន​ស្លាប់​ទេ​ត្រូវបាន​ជួយសង្គ្រោះ​បាន​ទាំងអស់​រួច​លួងលោម​និង​ពន្យល់​ពួកគាត់​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​កុំ​គិត​ខ្លី​ទៀត៕

អត្ថបទ ៖ ឌី​រៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម