ព័ត៌មានជាតិ
ក្រសួងការងារ បន្តផ្សព្វផ្សាយពីឱកាសការងារនៅសល់ប្រមាណ ៨ម៉ឺនកន្លែង សម្រាប់អតីតពលករត្រឡប់មកពីថៃ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយអំពីឱកាសការងារដែលនៅសល់ប្រមាណ ៨ម៉ឺនកន្លែង សម្រាប់អតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

ក្រសួងការងារបានឱ្យដឹងនៅយប់ថ្ងៃទី១៩ ខែធ្នូថា ឱកាសការងារចំនួន ៨០ ៧៣២កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ក្នុងនោះរាជធានីភ្នំពេញ មានឱកាសការងារច្រើនជាងគេចំនួន ២៥ ៣៤២កន្លែង បន្ទាប់មកខេត្តកំពង់ស្ពឺ មានឱកាសការងារចំនួន ១៨ ៧៨០កន្លែង ខេត្តកណ្តាល មានឱកាសការងារចំនួន ១០ ០២៧កន្លែង និងខេត្តតាកែវ មានឱកាសការងារចំនួន ៧ ៩០២កន្លែង។

ដើម្បីអាចទទួលបានឱកាសការងារទាំងនោះ ពលករដែលត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចទាក់ទងទៅលេខទូរសព្ទ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន។


ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា មកដល់ពេលនេះអតីតពលករ ត្រឡប់មកពីប្រទេសថៃមានចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារធ្វើ តាមរយៈយន្ដការរបស់ក្រសួង។ ចំណែកឯអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


