ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីជប៉ុនស្នើឱ្យមានជំនួបកំពូល ជប៉ុន-អាមេរិក មុនត្រាំទៅជួបលោក ស៊ី
នាយករដ្ឋមន្រី្តជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) បាននិយាយកាលពីថ្ងៃទី២៥ខែធ្នូ ថា នឹងរៀបចំការប្រជុំមួយជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិកដើមឆ្នាំ ២០២៦ ខណៈក្រុងតូក្យូកំពុងចង់ពង្រឹងចំណងមិត្តភាពបន្ថែមជាមួយអាមេរិក ចំពេលខ្លួនមានភាពតានតឹងជាមួយមហាអំណាចចិននៅក្បែរខាង។ បើតាមសារព័ត៌មាន KYODO NEWS ។

នាយករដ្ឋមន្ត្រីជប៉ុន បានចួបលោកត្រាំម្តងរួចហើយ អំឡុងពេលត្រាំមកទស្សនកិច្ចនៅជប៉ុនកាលពីចុងខែតុលា ដែលលោកស្រីនាយករដ្ឋមន្ត្រី ចង់ឱ្យមានកិច្ចប្រជុំកំពូលថ្នាក់ដឹងនាំអាមេរិក-ជប៉ុនម្តងទៀតនៅក្នុងពេលឆាប់ៗ ដែលយូរបំផុតដើមឆ្នាំ២០២៦ខាងមុខ។
ជប៉ុនចង់បង្កើតកិច្ចប្រជុំកំពូលមួយនេះឡើងដើម្បីប្រាកដថា ត្រាំមិនបន្ទន់ជំហររបស់អាមេរិកលើប្រទេសចិន ខណៈដែលលោកស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ដែលនាំឱ្យចំណងមិត្តភាពចិន-ជប៉ុនកាន់តែអាក្រក់ទៅៗ។
លោកស្រីនាយករដ្ឋមន្ត្រី ត្រូវបានស្រង់សម្តីដូចនិយាយថា៖«ពួកយើងបានបន្តរក្សាទំនាក់ទំនងដ៏ស្អិតរមូតជាមួយសហរដ្ឋអាមេរិកនៅលើកម្រិតមួយដែលខ្ពស់ជាងប្រទេសផ្សេង ជាពិសេសទំនាក់ទំនងខ្ញុំខ្លួនឯងជាមួយលលោកត្រាំតែម្តង និងរវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋលេខាធិការផងដែរ»។
ប្រភពរដ្ឋាភិបាលនៅថ្ងៃទី២៤ខែធ្នូ បាននិយាយថា ប្រទេសជប៉ុនកំពុងបញ្ចុះបញ្ចូលឱ្យរដ្ឋបាលលោក ត្រាំ ឱ្យដំណើរការកិច្ចប្រជុំនៅក្នុងពាក់កណ្តាលអាទិត្យទីពីរក្នុងខែមីនា ឆ្នាំ២០២៦ មុនពេលកិច្ចប្រជុំកំពូលមួយដែលប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំងរវាងលោក ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង កើតឡើង។
ដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុនក្នុងខែមីនាឆ្នាំ២០២៦ អាចអនុញ្ញាតឱ្យលោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ បានផ្លាស់ប្តូរគំនិតនានាជាមួយ លោក ត្រាំ ដែលថ្មីៗនេះលោកស្រីបានថ្លែងសុន្ទរកថា គាំទ្រតៃវ៉ាន់ដែលបង្កឱ្យមានការប៉ះទង្គិចពាក្យសម្តីជាមួយក្រុងប៉េកាំង ហើយនេះគឺជាការពិភាក្សាកំពូលមួយជាមួយលោកត្រាំ និងនិយាយរឿងសំខាន់ផ្សេងទៀតមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


