ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន នៅតាមគ្រិះស្ថានមធ្យមសិក្សាសាធារណៈ
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិនជំនាន់ទី៣ ចំនួន២០ នាក់បន្ថែម សម្រាប់កម្មវិធីអប់រំភាសាចិននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណនៅរាជធានីភ្នំពេញ ខេត្ត ព្រះសីហនុ កំពង់ចាម និងខេត្តសៀមរាប សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបងៀនភាសាចិន សម្រាប់កម្មវិធីអប់រំភាសាចិននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនេះ គឺយោងទៅតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីការអភិវឌ្ឍកម្មវិធីអប់រំភាសាចិនរួមគ្នានៅតាមសាលា មធ្យមសិក្សាក្នុងប្រទេសកម្ពុជាចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។
លិខិតដដែលបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈជាមួយក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអភិវឌ្ឍ រួមគ្នាលើកម្មវិធីរៀនភាសាចិននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា តាមរយៈការអនុវត្តគម្រោង សាកល្បងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅមួយចំនួន នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តមួយចំនួនទៀត។

សម្រាប់អត្ថប្រយោជន៍នឹងទទួលបានឱកាសក្នុងការចូលរួមវគ្គបណ្តុះបណ្តាលគរុកោសល្យ និងវិធីសាស្ត្របង្រៀនភាសា ចិន ដើម្បីក្លាយជាមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡាទទួលបានប្រាក់ឧបត្ថម្ភពីភាគីចិនចំនួន ៤០០ដុល្លារអាមេរិក/ខែ រយៈពេល ១២ខែ ដោយគិតចាប់ពីបវេសនកាល នៃឆ្នាំសិក្សា រហូតចប់ឆ្នាំសិក្សា។
លើសពីនេះ ក្រសួងអប់រំនឹងពិនិត្យលទ្ធភាពផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៧៩០,០០០រៀល/ អនុលោមតាម គោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ លក្ខខណ្ឌនៃការជ្រើសរើស ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ឬសញ្ញាបត្រសមមូល ដោយមានបទពិសោធន៍ បង្រៀនចាប់ពី១ឆ្នាំឡើងទៅ។ មានសញ្ញាបត្របរិញ្ញាបត្រភាសាចិន ឬសញ្ញាបត្របរិញ្ញាបត្រ ដោយមានបទពិសោធន៍ បង្រៀនចាប់ពី ២ឆ្នាំឡើងទៅ។ មានអាយុមិនលើសពី ៤០ឆ្នាំ ដោយគិតថ្ងៃខែឆ្នាំកំណើតចាប់ពីថ្ងៃទី០១ ខែមករា ១៩៨៥។ ចំពោះបេក្ខជនដែលមានពិន្ទុ HSK កម្រិត៥ ចាប់ពី១៨០ និង HSKKកម្រិតមធ្យមចាប់ពី ៦០ ឡើងទៅនឹងផ្ដល់អាទិភាពខ្ពស់ រីឯបេក្ខជនមានសញ្ញាបត្របណ្ឌិតមិនត្រូវបានកំណត់អាយុ។ ករណី បេក្ខជនណាក្លែងបន្លំឯកសារ នឹងត្រូវលុបឈ្មោះជាស្វ័យប្រវត្តិ និងមិនអនុញ្ញាតឱ្យដាក់ពាក្យ ប្រឡងរយៈពេល៥ឆ្នាំ។
កាលបរិច្ឆេទចុះឈ្មោះជ្រើសរើស និងដាក់ពាក្យគិតចាប់ពីថ្ងៃចុះហត្ថលេខា រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ ល្ងាចជាកំហិត។ បេក្ខជនអាចទាញយកឯកសារតាម QR Code និងដាក់ពាក្យនៅការិយាល័យបុគ្គលិក និង បណ្តុះបណ្តាល នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត រៀងរាល់ម៉ោងធ្វើការ និងត្រូវភ្ជាប់ឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សញ្ញាបត្រចុងក្រោយ (ថតចម្លង) រូបថតទំហំ ៤x៦ (ផ្ទៃខាងក្រោយពណ៌ស) និងសញ្ញាបត្រHSK ឬHSKK (ថតចម្លង)៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


