ព័ត៌មានជាតិ
លំនៅឋានជាង២ពាន់ខ្នងនិងពលរដ្ឋជាង៧ពាន់គ្រួសារប៉ះពាល់ក្នុងជន្លោះព្រំដែនកម្ពុជា-ថៃនៃខេត្តបន្ទាយមានជ័យ
ប៉ោយប៉ែត ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ 2,324 ខ្នងនៃប្រជាពលរដ្ឋសរុប 7,152 គ្រួសារ ត្រូវបានរងផលប៉ះពាល់ក្នុងជន្លោះព្រំដែនកម្ពុជាថៃនិងការរាយបន្លាលួសដាក់ទូកុងទីន័រហ៊ុមព័ទ្ធលំនៅឋានពលរដ្ឋកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យ ព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅនិងនៅតំបន់បឹងត្រកួន ឃុំគោរមៀត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកអូរជ្រៅ និង រដ្ឋបាលស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យស្ដីពីផលប៉ះពាល់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃបានឱ្យដឹងថា ចំពោះស្រុកអូរជ្រៅមាន ប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួន 1.256 គ្រួសារស្មើនឹងមនុស្សរាយ 4707 នាក់ ស្រី 2,363 នាក់កុមារ1293នាក់។ ផ្ទៃដីរងផលប៉ះពាល់មានចំនួន 2091.13 ហិចតា ក្នុងនោះ ផ្ទៃដីលំនៅឋាននិងអាជីវកម្ម និងដីរដ្ឋមានចំនួន 2091.13 ហិចតា។

លំនៅឋានរងផលប៉ះពាល់មានចំនួន 829 ខ្នងអាជីវកម្មចំនួន 50 កន្លែង ចំពោះស្រុកថ្មពួក ពលរដ្ឋរងផលប៉ះពាល់មានចំនួន 5896គ្រួសារមនុស្សរាយ21512នាក់ ផ្ទៃដីរងផលប៉ះពាល់សរុបចំនួន 292 ហិចតា លំនៅឋានមានចំនួន 1495 ខ្នង។ សរុបផលប៉ះពាល់ទាំងពីរស្រុករបស់ ខេត្តបន្ទាយមានជ័យគឺមានពលរដ្ឋរងផលប៉ះពាល់ សរុបចំនួន 7,152 គ្រួសារ។ ដោយឡែកផ្ទៃដីរងផលប៉ះពាល់ មានចំនួនសរុប 2,383.13 ហិចតា។ លំនៅឋានសរុបមានចំនួន 2,324 ខ្នង។

ផលប៉ះពាល់ទាំងអស់ខាងលើ ដោយសារតែជន្លោះព្រំដែនកម្ពុជាថៃនិងដោយសារតែ ទាហានថៃបានហ៊ុមព័ទ្ធបន្លាស់និងកុងទីន័នៅក្នុងភូមិសាស្ត្រភូមិជោគជ័យភូមិព្រៃចាន់និងតំបន់បឹងត្រកួន ដែលយោធាថៃមិនអនុញាឲ្យពួកគាត់ ចូលទៅរស់នៅនិងអាស្រ័យផលបាន។

សូមបញ្ជាក់ផងដែរថា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ មុននៃបទឈប់បាញ់ នៃថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥ យោធាតុថៃបានឈ្លាននពានចូលដែនអធិបតេយ្យរបស់កម្ពុជា ដោយប្រើការបាញ់ស្រោចហ្នឹងការបាញ់ខ្លោង និងការទម្លាក់គ្រាប់ពីយន្តហោះមកលើមូលដ្ឋានស៊ីវិល និងហេដ្ឋរចនាសម្ព័ន្ធនានាសាលារៀន មន្ទីរពេទ្យ វត្តអារាមនៃភូមិជោគជ័យ ភូមិព្រែកចាន់និងបឹងត្រកួនបណ្ដាលឱ្យលំនៅឋាន របស់ប្រជាពលរដ្ឋរងគ្រោះឆេះនិងខូចខាតស្ទើទាំងស្រុង៕
ដោយ ៖ អ ពៅ

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


