ព័ត៌មានជាតិ
ឆ្នាំ ២០២៥ ខេត្តក្រចេះទទួលបានគម្រោងវិនិយោគលេចធ្លោចំនួន ២ ក្នុងទុនវិនិយោគប្រមាណ ៤០៦លានដុល្លារ
ក្នុងឆ្នាំ២០២៥ ខេត្តក្រចេះទទួលបានគម្រោងវិនិយោគធំៗចំនួន ២ ក្រោមទុនប្រមាណ ៤០៦ លានដុល្លារអាមេរិក ដែលអាចបង្កើតការងារប្រមាណជាង ១៣២០កន្លែង។
គម្រោងវិនិយោគទាំងនោះរួមមាន ការពង្រីកផលិតកម្មកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍។


ក្រោមទុនវិនិយោគប្រមាណជាង ១២០ លានដុល្លារអាម៉េរិក ក្រុមហ៊ុន THACO AGRI បានបោះទុនពង្រីកផលិតកម្មកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំដែលមានទីតាំងនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះនៅលើផ្ទៃដីកសិកម្មទំហំជាង ១ម៉ឺន ហិកតា ដើម្បីដាំចេក ចិញ្ចឹមគោ មាន់ ត្រី ជ្រូក ទុរេន និងផ្ទះត្រចៀកកាំ ដែលក្នុងនោះដំណាំចេកគ្របដណ្តប់លើផ្ទៃដីទំហំ ៤៨០០ ហិកតា ដែលមួយឆ្នាំៗអាចនាំចេញជាង ១០ម៉ឺនតោនទៅទីផ្សារចិននិងជប៉ុន។

ដោយឡែកគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ក្រោមទុនជាង ២៨៦ លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បច្ចុប្បន្នកំពុងដំណើរការសាងសង់រោងចក្រ ដែលអាចបង្កើតការងារបានចំនួន ៤២០ កន្លែង៕
អត្ថបទ៖ ប្រុញ វិធិន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


