ព័ត៌មានជាតិ
អាម៉េរិកមើលឃើញថាកម្ពុជាគ្មានចេតនាឡើយ ចំពោះករណីផ្ទុះគ្រាប់នៅមុំបី កាលពីថ្ងៃទី៦ ខែមករា
សហរដ្ឋអាម៉េរិកមើលឃើញថា កម្ពុជាគ្មានចេតនាឡើយ ចំពោះករណីផ្ទុះគ្រាប់មួយគ្រាប់នៅតំបន់មុំបី កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ដែលកើតឡើងរយៈពេលជាង១សប្ដាហ៍ក្រោយបទឈប់បាញ់ជាបន្ទាន់រវាងកម្ពុជា-ថៃ បានចូលជាធរមាន។

អនុរដ្ឋមន្រ្តីការប្រទេសសហរដ្ឋអាមេរិកសម្រាប់កិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក Michael George DeSombre ថ្លែងនៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញពីទីក្រុងបាងកក ដូច្នេះ ៖«វាហាក់ដូចជាការផ្ទុះនូវគ្រាប់ដែលមិនចេតនាពីកម្ពុជា ទៅកាន់ថៃ។ …។ មេបញ្ជាការនិយាយផ្ទាល់ និងសម្រេចថា មិនមានការប្រឆាំងតបវិញនោះទេ…។ ដោយចង់បង្ហាញពីការគោរព និងពង្រឹងនៃកិច្ចព្រមព្រៀងនៃបទឈប់បាញ់នេះ។ »។

បើតាមក្រសួងការពារជាតិកម្ពុជា មានករណីផ្ទុះគ្រាប់ចេញពីគំនរសំរាមចំនួន១គ្រាប់ នៅវេលាម៉ោង ៧៖២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ ក្នុងពេលដែលកងកម្លាំងកម្ពុជាកំពុងរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ករណីនេះ បណ្តាលឱ្យកងកម្លាំងកម្ពុជា២នាក់ដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាល។ ករណីនេះមិនបណ្ដាលឱ្យមានការតានតឹងឬឈានដល់ការផ្ទុះអាវុធឡើងវិញឡើយ។
តាមក្រសួងការពារជាតិកម្ពុជា ភ្លាមៗក្រោយមានករណីនេះ ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃ បានធ្វើការរួមគ្នា ដោយបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នា ទប់ស្កាត់ស្ថានការណ៍កុំឱ្យមានភាពតានតឹងឡើងវិញ។
ទោះបីជាយ៉ាង ភាគីថៃបានចោទប្រកាន់ថាកម្ពុជា ជាអ្នកប្រើកាំភ្លើងត្បាល់បើកការបាញ់ប្រហារទៅលើទីតាំងឈរជើងរបស់ខ្លួនបណ្ដាលឱ្យកូនទាហានថៃម្នាក់រងរបួសស្រាល។ ថៃបានយកករណីនេះ ចោទប្រកាន់ និងគំរាមបើកការវាយប្រហារមកលើកម្ពុជាជាថ្មីម្ដងទៀត ប្រសិនបើមានករណីផ្ទុះគ្រាប់ជាលើកទី២។ បើទោះបីជាថៃចោទប្រកាន់ និងគំរាមបែបនេះក្ដី ក្រសួងការពារជាតិកម្ពុជា មិនបានតបតអ្វីទៅកាន់ភាគីថៃឡើយ។
បន្ទាប់ពីនេះ ក៏មានការបញ្ជាក់ពីក្រសួងមហាផ្ទៃកម្ពុជាថា រយៈពេល៣យប់ជាប់ៗគ្នា នៅដើមខែមករា នេះ ភាគីថៃបានបង្ហោះដ្រូនជាច្រើនគ្រឿងរំលោភចូលមកក្នុងដែនអាកាសកម្ពុជាជាច្រើនគ្រឿងក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានៅខេត្តកោះកុង ពោធិ៍សាត់ និងព្រះវិហារជាដើម។ តាមក្រសួងមហាផ្ទៃនៅយប់ថ្ងៃទី៧ ខែមករា ភាគីថៃ បានបង្ហោះដ្រូនចូលមកក្នុងដែនអាកាសកម្ពុជាចំនួន២៧គ្រឿង ក្នុងនោះបង្ហោះចំនួន២៥គ្រឿងចូលមកក្នុងដែនអាកាសនៅខេត្តព្រះវិហារ និង២គ្រឿងទៀតនៅខេត្តពោធិ៍សាត់។ យ៉ាងណាភាគីថៃ មិនបានប្រតិកម្ម ឬច្រានចោលអ្វីដែលក្រសួងមហាផ្ទៃកម្ពុជាបានអះអាងឡើយ៕
ដោយ៖ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


