ព័ត៌មានជាតិ
ពលរដ្ឋគាំទ្រចំពោះការអនុវត្តវិធានការច្បាប់លើជនទាំងឡាយដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ប្រជាពលរដ្ឋកម្ពុជា បានបង្ហាញការគាំទ្រខ្ពស់ចំពោះការអនុវត្តវិធានការច្បាប់លើជនទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។



ស្របពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងមានវិធានការក្តៅបំផុតលើយុទ្ធនាការកម្ទេចឲ្យអស់ចំពោះ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online scams ) អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក៏បានរកឃើញមានជនមួយចំនួនតូច បានប្រឡូកខ្លួនចូលពាក់ព័ន្ធនឹងការធ្វើជាខ្នងបង្អែកលើបទល្មើសទាំងនេះ ដែលចាំបាច់ឲ្យអាជ្ញាធរកម្ពុជា ត្រូវតែមានវិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែងនោះឡើយ។



ជាក់ស្ដែងកាលពីពេលថ្មីៗ នេះ អតីតឧកញ៉ាមួយរូប ក៏ត្រូវបានតុលាការចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នរួចហើយផងដែរ ពាក់ព័ន្ធនឹងការធ្វើជាខ្នងបង្អែកនៅពីក្រោយបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ។
លោក គា សំណាង ជាប្រជាពលរដ្ឋកម្ពុជា សម្តែងការគាំទ្របំផុតចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចប្រមុខថ្នាក់ដឹកនាំ និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានប្រើប្រាស់វិធានការច្បាប់លើជនគ្រប់រូប បើទោះបីជាជនដែលប្រព្រឹត្តិអំពើខុសច្បាប់នោះ មានតួនាទីឋានៈបុណ្យស័ក្ដិ ឬទ្រព្យធនកម្រិតណាក៏ដោយ ក៏ច្បាប់នៅតែអនុវត្តស្មើភាពដូចទៅនឹងសាមញ្ញជនធម្មតាដែរ។

លោក សុ ទិត្យា ជាប្រជាពលរដ្ឋ បានបញ្ជាក់ថា ប្រទេសជាតិ មានសន្តិភាព គឺមិនត្រូវការមានបទល្មើសឧក្រិដ្ឋកម្មទេ គឺរីកចម្រើនតាមរយៈការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចប្រមុខថ្នាក់ដឹកនាំ និងការពង្រឹងធនធានមនុស្សជំនាន់ក្រោយ ឲ្យមានសមត្ថភាព និងសក្តានុពល ប៉ុណ្ណោះ ទើបអាចឲ្យប្រទេសជាតិរីកចម្រើនបាន។

គួររំលឹកថា កាលពីពេលកន្លងទៅថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេច ពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ សំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃ នៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ៕
អត្ថបទ ៖ សុភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


