ព័ត៌មានជាតិ
ផ្លូវលំជនបទចំនួន ៧ ខ្សែ នៅក្នុងខេត្តកំពង់ចាម ស្ថាបនាលើកកម្ពស់ប្រែក្លាយជាផ្លូវកៅស៊ូ និងបេតុង
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីជំនាញក្រសួងចុះពិនិត្យស្ថានភាពផ្លូវជនបទចំនួន ៧ ខ្សែ នៅក្នុងខេត្តកំពង់ចាម។


ខ្សែទី១៖ ឈ្មោះផ្លូវ ផ្អាវ – ដូនដុំ ជាប្រភេទផ្លូវក្រាលកៅស៊ូ ប្រវែងសរុប ១១,៣០គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិផ្អាវ. ឃុំផ្អាវ ស្រុកបាធាយ ទៅដល់ភូមិដូនដុំ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ។ ខ្សែផ្លូវនេះស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី ៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី ADB ក្នុងឆ្នាំ២០២២ ។
ខ្សែទី២៖ ឈ្មោះផ្លូវ សណ្តែក-សំពងជ័យ ជាផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែង ២៣,១៥គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិសណ្ដែក ឃុំសណ្ដែក ស្រុកបាធាយ ទៅដល់ភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ។ ខ្សែផ្លូវនេះស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP-III)។
ខ្សែទី៣៖ ឈ្មោះផ្លូវ ខ្លោងទ្វារវត្តកំណប់ (NR6) – សូរសែន្យ- ត្រពាំងត្នោត ជាប្រភេទផ្លូវក្រាលកៅស៊ូ មានប្រវែងសរុប ១០,០១គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងឃុំសូរសែន្យ ស្រុកព្រៃឈរ ។ ខ្សែផ្លូវនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានពីធនាគារពិភពលោក (WB)។
ខ្សែទី៤៖ ឈ្មោះផ្លូវ ផ្លូវជាតិលេខ៧ – សៀមបោយជាប្រភេទផ្លូវក្រាលកៅស៊ូ និងក្រាលបេតុង មានប្រវែងសរុប ៦,០០គ.ម ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិព្រៃចារ ទៅដល់ភូមិសៀមបោយឃុំព្រៃចារ ស្រុកជើងព្រៃ។
ខ្សែទី៥៖ ឈ្មោះផ្លូវ ផ្លូវជាតិលេខ៧ – ស្អាង ជាប្រភេទផ្លូវក្រាលកៅស៊ូ និងក្រាលបេតុង មានប្រវែងសរុប ១៦,៤០គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិត្រពាំងត្មាត ឃុំស្រមរ ទៅដល់ភូមិឈូកសរ ឃុំសំពងជ័យ ស្រុកជើងព្រៃ ដោយមានអ្នកទទួលផលដោយផ្ទាល់ ៣៨ ៤៧២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៥ ៨៩០នាក់។
ខ្សែទី៦៖ ឈ្មោះផ្លូវ ផ្លូវជាតិលេខ៧ – ខ្លោងទ្វារវត្តជម្ពូរសោភា ជាប្រភេទផ្លូវក្រាលកៅស៊ូ និងក្រាលបេតុង មានប្រវែងសរុប ១៧,១១គ.ម ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិស្រង៉ែ ឃុំស្រង៉ែ ទៅដល់ភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ។
ខ្សែទី៧៖ ឈ្មោះផ្លូវ សំពងជ័យ – ទឹកឆារ ជាប្រភេទផ្លូវក្រាលកៅស៊ូ និងក្រាលបេតុងមានប្រវែងសរុប ៨,៥៣គ.ម ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិសំពងជ័យ ឃុំសាព័រជ័យ ស្រុកជើងព្រៃ ទៅដល់ភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ។
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការលើកកម្រិតគុណភាព និងការស្ថាបនាផ្លូវជនបទឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រទាក់ក្រឡាគ្នា សំដៅជួយសម្រួលនិងផ្តល់ផលប្រយោជន៍ឱ្យប្រជាជននៅតំបន់ជនបទមានប្រាក់ចំណូលប្រកបដោយចីរភាព៕





-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥២ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣០ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


