Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃទី​២០​មេសា ខេត្តស្វាយរៀង ​យក​សំណាកមនុស្ស​ជាង​៤​ពាន់​នាក់​

បានផុស

នៅ

លោក​បណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១​មេសា​នេះ​ថា​ គិត​ត្រឹម​ថ្ងៃទី​២០​ ខែ​មេសា ​ឆ្នាំ​២០២១ ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ បាន​យក​សំណាក់​ពី​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ទាន់​​និង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ប្រមាណ​ជាង​៤​ពាន់​នាក់​ ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វី​ដ​១៩​ ក្នុង​នោះ​មាន​សំណាក​ជាង​៣០០​នាក់ ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបណ្ឌិត បាន​បន្ត​ថា ​ក្នុងចំណោម​សំណាក​ជាង​៤​ពាន់​នាក់​ ក្នុងនោះ​យក​សំណាក​លើក​ទី​១ សរុប​ចំនួន​២២៩៤​នាក់ ស្រី​៨៣៩​នាក់។​ យក​សំណាក​លើក​ទី​២​សរុប​ចំនួន​១៧២៦​នាក់ ស្រី ៦៥០​នាក់​។ ​យក​សំណាក​លើក​ទី​៣ សរុប​ចំនួន​១៦​នាក់ ស្រី​៩​នាក់​និង​យក​សំណាក​តាមដាន​អ្នកជំងឺ​សម្រាក​ពេទ្យ​បាន​ចំនួន​៤៨​នាក់ ស្រី​២១​នាក់​។ លោក​បណ្ឌិត បាន​បន្ត​ទៀត​ថា ​គិត​ត្រឹម​ថ្ងៃទី​២០​មេសា​នេះ ​ខេត្ត​ស្វាយរៀង ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​សរុប ៣០៧​នាក់​ស្រី​១២៤​នាក់ ​ក្នុង​នោះ​ជនជាតិខ្មែរ​ចំនួន​២៧២​នាក់​ និង​ជនជាតិ​បរទេស​មាន​ចំនួន​៣៦​នាក់​និង​មាន​អ្នកជំងឺ​ជាសះស្បើយ​សរុប​ចំនួន​៩១​នាក់ ស្រី​៣៩​នាក់​និង​មាន​អ្នកជំងឺ​ជា​ស្ត្រី​១​នាក់ស្រី​។​

​លោក​បណ្ឌិត កែរ រដ្ឋា​ បាន​បញ្ជាក់ថា​ អ្នកជំងឺ​ទាំងនោះ​ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ប​ញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបង្អែក ស្វាយជ្រំ មន្ទីរពេទ្យ បង្អែក សាមគ្គី រំដួល​និង​មណ្ឌល​ព្យាបាល​កូ​វីដ​-១៩​ក្រុង​បាវិត​។ លោក​បណ្ឌិត​បាន​ឲ្យ​ដឹង​ទៀតថា​ ចំពោះ ក្រុមគ្រូពេទ្យព្យាបាល នៅក្នុងមណ្ឌល​ព្យាបាល​ក្រុង​បាវិត​នេះ មន្ទីរសុខាភិបាល​បានចល័តពីមន្ទីរពេទ្យផ្សេងៗ ក្នុងខេត្តមកជួយដោយ​ប្តូរ​វេន​វិលជុំ១៤​ថ្ងៃម្តង​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​បិទខ្ទប់ភូមិជ្រោងស្តៅ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ប៉ះពាល់ជាមួយមនុស្សច្រើននាក់

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

បក្សកុម្មុយនីស្ត វៀតណាម បញ្ជាក់ដើមចមការលាលែងពីតំណែងរបស់​ប្រធានរដ្ឋសភា

ព័ត៌មានជាតិ២៣ នាទី មុន

អង្គភាពអ្នកនាំពាក្យ រៀបចំសិក្ខាសាលាស្តីពីការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ព័ត៌មានជាតិ៤៧ នាទី មុន

ភ្លើងឆេះព្រៃ ទប់ស្កាត់មិនបាន រាលឆេះដល់ផ្ទះពលរដ្ឋ

ព័ត៌មានជាតិ៥៥ នាទី មុន

មហាជនគាំទ្រពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម