ព័ត៌មានជាតិ
ក្រសួងដែនដី ផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លីជូនសហគមន៍ជនជាតិដើមភាគតិចដើម្បីធានាភាពស្របច្បាប់
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច និងប័ណ្ណកម្មសិទ្ធិដីលំនៅឋានជូនពលរដ្ឋ នៅក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីធានាភាពស្របច្បាប់ និងបញ្ចប់ទំនាស់ដីធ្លី។ ពិធីចែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិដីធ្លីនេះ ត្រូវបានរៀបចំដាច់ដោយឡែកពីគ្នា ដោយនៅខេត្តមណ្ឌលគិរី មានការផ្តល់ប័ណ្ណកម្មសិទ្ធិចំនួន ១២៣ ប័ណ្ណ និងនៅខេត្តរតនគិរី ចំនួន ២៦២ ប័ណ្ណ។

នៅក្នុងពិធីផ្តល់ប័ណ្ណកម្មសិទ្ធិនៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២១ ខែមករា ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការផ្តល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិដីសមូហភាពនេះ មានគោលបំណងឱ្យសហគមន៍ជនជាតិដើមភាគតិចពូនង ចូលរួមថែរក្សា និងការពារដីធ្លីរបស់ខ្លួន ព្រមទាំងរួមគ្នាអភិវឌ្ឍសហគមន៍ឱ្យមានភាពរីកចម្រើននៅក្នុងមូលដ្ឋាន។ ការផ្តល់ប័ណ្ណកម្មសិទ្ធិដីលំនៅឋានជូនពលរដ្ឋ មានគោលបំណងធានាឱ្យមានភាពច្បាស់លាស់ និងស្របច្បាប់ក្នុងការកាន់កាប់ដីធ្លី ដើម្បីបញ្ចប់វិវាទ និងអាចប្រើប្រាស់ដីធ្លីតាមតម្រូវការផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា គិតមកដល់ពេលបច្ចុប្បន្ន ខេត្តមណ្ឌលគិរី បានសម្រេចចេញប័ណ្ណកម្មសិទ្ធិដីសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ចំនួន ៨ សហគមន៍ ស្មើនឹង ៤០១ ប័ណ្ណ លើផ្ទៃដីសរុបជាង ៨,០០០ ហិកតា រួចរាល់ហើយ។ ដោយឡែកសម្រាប់នៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះមានចំនួន ១២៣ប័ណ្ណ ស្នើនឹងផ្ទៃដីទំហំ ២៣៧៦.៦៤ហិកតា រួមមាន ដីលំនៅឋានចំនួន ២៦បណ្ណ ដីកសិកម្មចំនួន ៨៥ បណ្ណ ដីព្រៃអារក្សចំនួន ២បណ្ណ និងដីបម្រុងសម្រាប់ដំណាំដូរវេនចំនួន ៥បណ្ណ ក្រោមគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III)។
ចំណែការចែកប័ណ្ណដីធ្លីសមូហភាព និងដីលំនៅឋានក្នុងខេត្តរតនគិរិ មានចំនួន ១២៦ ប័ណ្ណ ជូនសហគមន៍ ក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ចំនួន ៥ភូមិមាន ភូមិខ្មែង ភូមិស្វាយ ភូមិធួយទុំ ភូមិកាំផ្លិញ និងភូមិប៉ាអរ នៃឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរិ។
លោក សាយ សំអាល់ ថ្លែងថា ការប្រគល់ប័ណ្ណជូនបងប្អូនជនជាតិដើមភាគតិចនាពេលនេះ មិនត្រឹមតែជាការប្រគល់ប័ណ្ណសមូហភាព និងការធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនប៉ុណ្ណោះទេ តែសំដៅបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។ ម្យ៉ាងទៀត ក៏បានបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។

លោក សាយ សំអាល់ ក៏បានផ្តាំផ្ញើដល់បងប្អូនថែរក្សានិងប្រើប្រាស់ប័ណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ហើយទៅមុខទៀត សូមងាកមកគិតគូរលើការកសាងខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍ និងរៀបចំភូមិឋានរបស់យើងឱ្យកាន់តែប្រសើរឡើង ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត លើកស្ទួយជីវភាពពលរដ្ឋនៅភូមិភាគឦសានឱ្យកាន់តែរីកចម្រើនទៅមុខ៕
ដោយ៖ រៀម សុខហេង និង ខៀវ ចាប
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


